ព្រៃផ្សៃ! ពួក ISIS ប្រហារជីវិត មនុស្សជាច្រើននាក់ ដោយវិធីសាស្ត្រប្លែកៗ យ៉ាងអាក្រក់បំផុត

 
 

អ៊ីរ៉ាក់៖ ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម IS បានប្រហារជីវិត អ្នកទោស៥ នាក់ យ៉ាងឃោរឃៅបំផុត ដោយបានចាប់ពួកគេដាក់ក្នុងទ្រុងដែក ចាក់សោររួម ស្ទូចទំលាក់ ចូលទៅក្នុងអាងទឹកតែ​ម្តង។


អ្នកទោសស្ថិតនៅក្នុងទ្រុងដែករង់ចាំការស្ទូចទំលាក់ទឹក

វីដេអូរយៈពេល ៧នាទី មានទីតាំងនៅ Mosul ជាទីក្រុងដ៏រឹងមាំរបស់ ISIS ដោយប្រើប្រាស់កាមេរ៉ា ដ៏ថ្លៃ ដែលអាច ថត នៅក្រោមទឹក ពីសកម្មភាពជនរងគ្រោះ កំពុងតែលង់ទឹកបាន។ ក្រោយទំលាក់ចូលទឹកបាន ប៉ុន្មាននាទី ទ្រុងដែក ក៏បានលើកចេញពីទឹកវិញ ខណៈគេឃើញ អ្នកទោសដែលគេចោទពីបទ ចារកម្មទាំងនោះ បែកពពុះមាត់គ្មានកំរើក ស្លាប់ដេកដួលពីលើគ្នា។

នៅក្នុងវីដេអូដាច់ ដោយឡែកមួយ កងកម្លាំងពួក ISIS បានថតសកម្មភាព ប្រហារជីវិតអ្នកទោស មួយក្រុម ដោយចាប់ពួកគេចាក់សោរជាប់ នៅក្នុងរថយន្តរួចបាញ់បំផ្ទុះ ដោយប្រើប្រាស់នូវកាំភ្លើងប្រភេទ Grenade Launcher។ ក្នុងនោះ មានអ្នកទោស មួយក្រុមផ្សេងទៀត ត្រូវពួក ISIS ដដែល ចងខ្សែម៉្យាង ដែលអាចបំផ្ទុះបាននៅជាប់នឹង.ក តៗគ្នាហើយក្រោយមក ពួកគេបានបំផ្ទុះខ្សែនោះ ឲ្យអ្នកទោសទាំងអស់ស្លាប់។

វីដេអូនៃការសម្លាប់ទាំងនេះ គឺជាសកម្មភាពថ្មីមួយ របស់ក្រុមភារវកម្ម ISIS បន្ទាប់ពីវីដេអូ កាលពីមុនធ្លាប់បានផ្សាយរួចមកហើយ ដែលរួមមាន ដូចជាការកាត់ក្បាល ជនជាតិអង់គ្លេស និងអាមេរិកជាច្រើននាក់ ការដុតអាកាសយានិក ជនជាតិហ៊្សកដានីទាំងរស់ និងវីដេអូខ្លីៗពីការបាញ់ ឬគប់ដុំថ្មសំលាប់លើប្រជាជនជាដើម៕


ទ្រុងដែក ដែលត្រូវបានពន្លិចពាក់កណ្តាល

អ្នកទោសប្រឹងដកដង្ហើមជាលើកចុងក្រោយ

ទ្រុងដែកបានលិចបាត់ទៅក្នុងទឹក

ពួក ISIS កំពុងចាប់អ្នកទោសដាក់ក្នុងឡាន

ឡានត្រូវបានបាញ់ឲ្យផ្ទុះឆេះដើម្បីសំលាប់អ្នកទោសនៅក្នុងនោះ

ខ្សែជាប់នឹង.ក ដែលអាចបំផុតឲ្យអ្នកទោសស្លាប់បាន

អ្នកទោសលុតជង្គង់ រង់ចាំការចុចបំផ្ទុះខ្សែជាប់នឹង.ក ដើម្បីប្រហារជីវិត

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម