រថយន្ត Ford Fiesta ដ៏ស្រស់ស្អាត កំពុងបង្អួត រាងគ្នានៅ ខាងមុខ មជ្ឈមណ្ឌល តាំង លក់រថយន្ត ហ្វដ
ភ្នំពេញ៖ រថយន្ត Ford Fiesta ដែលមានរូបរាងយ៉ាងស្រស់ស្អាត និងគួរឲ្យ ទាក់ទាញ សាកសម ឥតខ្ចោះសម្រាប់យុវវ័យ សម័យថ្មី បាននឹងកំពុង បង្អួតរូបរាងយ៉ាង ស្រស់ស្អាត នៅខាងមុខ មជ្ឈមណ្ឌល តាំងលក់រថយន្តហ្វដ ដែលនាំចូលផ្តាច់ មុខដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា មាននៅ តាមបណ្តោយ ផ្លូវព្រះមុនីវង្សទល់មុខក្រសួង ដែនដីនគរោបនីយកម្ម និងសំណង់។
ផ្នែកខាងក្នុងនៃរថយន្តបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយនឹង កៅអីដែល មានផាសុកភាព បច្ចេកវិទ្យាទំនើបទាន់ សម័យជាមួយ នឹងការបញ្ឆេះ រថយន្តដោយ មិនបាច់ ប្រើសោរ ការផ្សារភ្ជាប់ ការកំសាន្ត ពីរថយន្ត ទៅកាន់ទូរស័ព្ទដៃដូចជា ការចាក់តន្រ្តី និងធ្វើការហៅទូរស័ព្ទ ចូលនិងចេញបាន យ៉ាងងាយស្រួល។
ជាមួយនឹងការបំពាក់ដោយម៉ាស៊ីនទំហំ 1.0L EcoBoost ដែលជួយសន្សំសំចៃសាំង និងជួយការពារ បរិស្ថានដែលផ្តោត ទៅលើស្តង់ដានៃ ការផលិត រថយន្តរបស់ ហ្វដ។ គួរបញ្ជាក់ផងដែរថា គ្រប់ប្រភេទ នៃរថយន្តទាំងអស់ត្រូវបាន ផលិតឡើងដោយ យកចិត្តទុក ដាក់ទៅលើ ប្រព័ន្ធសុវត្ថិភាព ជាពិសេស ដោយឆ្លង កាត់ការ សាកល្បង លើ លក្ខណ្ឌសុវត្ថិភាព ជាច្រើន ជាពិសេស ប្រព័ន្ធសុវត្ថិភា ពដែលបាន បំពាក់នៅលើ រថយន្ត Ford Fiesta នេះផងដែរ។
ជាមួយនឹងរូបរាងដ៏គួរឲ្យទាក់ទាញ ព្រមទាំងមុខងារជាច្រើន របស់រថយន្ត Ford Fiesta បានធ្វើឲ្យ រថយន្តនេះ គឺជារថយន្ត ដែលសាក សមឥតខ្ចោះ សម្រាប់ យុវវ័យក្នុង ការបើកបរ ទៅលើផ្លូវ ក្នុងទីក្រុងដែល មានលក្ខណៈ ចង្អៀតនិងស្ទះ ចរាចរណ៍ជាដើម។
សម្រាប់ព័តមានបន្ថែមទាក់ទងនិងសេវាកម្មបង់រំលោះ និងព័ត៌មាន លំអិតទាក់ទងនិង រថយន្តសូមធ្វើ ការទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០១២ ៣៣៣ ៩៧៥។
បញ្ចូលអត្ថបទ ដោយ៖ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!