ស្ដ្រីម្នាក់ ចូលពេទ្យ ៤ថ្ងៃ ដោយសារ ស្លៀក ខោកាប៊ូយរឹប (ជើងស្វិត)

 
 

កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យ នៅឯប្រទេសអូស្ដ្រាលី មានការភ្ញាក់ផ្អើល ជាខ្លាំង ដោយសារតែ ស្ដ្រីវ័យ​ ៣៥ឆ្នាំ ម្នាក់ ចូលព្យាបាលនៅ ក្នុងមន្ទីរពេទ្យ អស់ ៤ថ្ងៃ បន្ទាប់ពី​ សាច់ដុំរងការ ប៉ះពាល់, ហើម និងសសៃប្រសាទ នៃជើង របស់នាង ជាប់គាំង ក្រោយពី អង្គុយ ចោងហោង អស់ជាច្រើនម៉ោង ខណៈដែលនាង ស្លៀកខោកាប៊ូយរឹប (ជើងស្វិត)។ 

តាមសម្ដី លោកវេជ្ជបណ្ឌិត  Thomas Kimber ធ្វើការ ក្នុងមន្ទីរពេទ្យ Royal Adelaide Hospital នៃអូស្ដ្រាលី បាននិយាយថា ពួកយើងពិត ជា ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល អ្នកជំងឺមួយរូបនេះ បានរងនូវ ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅលើ សសៃប្រសាទ និង សាច់ដុំ នាង ។ គាត់ បានបន្ថែមឲ្យដឹងថា ខោកាប៊ូយរឹប ធ្លាប់មានសេចក្ដី រាយការណ៍ កាលពីមុន ម្ដងរួចមក ហើយថា វានឹងបង្កបញ្ហា ដល់សសៃប្រសាទ នៅត្រង់ផ្នែកក្រលៀន តែមិនមែន ដូចជា បញ្ហា អ្នកជំងឺខាងលើ នេះនោះទេ។ គាត់បន្ដថា ការអង្គុយចោងហោង អាចបង្កឲ្យ មានការកាត់ បន្ថយ ការផ្គត់ផ្គង់ឈាម ទៅកាន់ផ្នៃកសាច់ដុំ ខាងក្រោម និងការស្លៀក ខោកាប៊ូយរឹបទៀតនោះ នោះនឹងកាន់តែ បង្ក បញ្ហា ជាក់ជាមិនខាន។

គួរបញ្ជាក់ថា អ្នកជំងឺខាងលើ ដែលមិនបញ្ចេញឈ្មោះនេះ បាននិយាយថា នាងមានអារម្មណ៍ថា ខោកាប៊ូយរឹប ដែលនាង ស្លៀកនេះ គឺកាន់តែតឹងឡើង និងជើងរបស់នាង ចាប់ផ្ដើមស្ពឹក ខណៈដែលនាង កំពុងតែ ដើរមកផ្ទះ។ ភ្លាមៗនាង ក៏មិនអាច បន្ដដំណើរទៅផ្ទះ និងត្រូវអង្គុយ ចុះរាប់ម៉ោង មុននឹង ទៅកាន់មន្ទីរពេទ្យ។ 

ក្រោយពីធ្វើការ ព្យាបាល បាន ៤ថ្ងៃ និង កាត់ខោកាប៊ូយចេញរួច ជើង ស្ដ្រីខាងលើ នូវតែមាន សភាព ទន់ខ្សោយ តែនាងអាច ចាកចេញពីមន្ទីរពេទ្យ ហើយនិងអាច​ជា សះស្បើយ ក្នុងពេលឆាប់ៗនេះ៕


រូបតំណាង

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម