ផ្អើលជីកបាន ទូកបុរាណ អាយុកាល 2 សតវត្ស ក្នុងទឹកដីប្រទេសថៃ (មានវីដេអូ)
ថៃ៖ ប្រជាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែល ពួកគេជីកដី ប្រទះឃើញទូកបុរាណ ដ៏ធំមួយ ដែលមានអាយុកាល ប្រមាណ ២សតវត្សឯណោះ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទូកបុរាណដែលគេជឿជាក់ថា មានអាយុកាល ជាង ២០០ឆ្នាំ (សតវត្ស ទី១៩) ត្រូវបានប្រជាជន រកឃើញនៅ ឯទំនប់ចាស់ Say Bai Dam ក្នុងប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ បន្ទាប់ពីទំនប់នោះ ត្រូវបានរីងស្ងួត។ ទូកនោះមានប្រវែង ៣០ម៉ែត្រ ប្រជាជនចាស់ៗ ក្នុងតំបន់បាននិយាយថា វាមើលទៅ ដូចជាទូកជំនាន់មុន ដែលគេប្រើសំរាប់ដឹកអង្ករពីខេត្ត Ubon Ratchathani។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងការជីកយក ទូកបុរាណពីក្នុងដី មានការចូលរួម ពីសំណាក់ប្រជាជន ជាច្រើន រួមជាមួយនឹង ត្រាក់ទ័រ ២គ្រឿង ដើម្បីជំនួយដល់ប្រតិបត្តិការទាំងមូល ហើយទូកនោះ នឹងត្រូវបានគេ ដាក់បង្ហាញ ឲ្យមនុស្សម្នា ចូលទស្សនានៅឯវត្ត Baan Chiang Peng ផងដែរ។ ជាពិសេស មានប្រជាជនជាច្រើន ភ្លូកទឹកភ្លូកដី នាំគ្នាទៅអុជធូបបន់ស្រន់ សុំលេខឆ្នោតពីទូកបុរាណនោះ យ៉ាងពពាក់ពពូនទៀតផង។
បច្ចុប្បន្ននេះ ទូកត្រូវបានអាជ្ញាធរ ក្នុងតំបន់ កំពុងធ្វើការទាក់ទងទៅ ក្រសួងវិចិត្រសិល្បៈជាតិ ដើម្បីវាយតំលៃ ពីអាយុជាក់លាក់ និងតម្លៃរបស់វាផងដែរ៕
សូមទស្សនា វីដេអូខាងក្រោមនេះ៖
ប្រភព coconutbangkok
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!