ក្លឹបហាត់ប្រាណ ហ្គូដថែម ប្រកាសរៀបចំ ការប្រកួតវាយសី ជាលក្ខណៈ ទ្រង់ទ្រាយធំ និងមាន រង្វាន់ជាច្រើន
ភ្នំពេញ៖ លោកអ្នកប្រហែល ធ្លាប់ជ្រាបរួចមកហើយថា ក្លឹបហាត់ប្រាណ ហ្គូដថែម (Good Time, Health and Fitness) ជាក្លឹបហាត់ប្រាណធំបំផុត បំពាក់ដោយឧបករណ៍ទំនើបៗ ប្រកបដោយផាសុកភាព ដែលមានបំរើសេវាកម្មសុខភាព និងកីឡា ជាច្រើនដូចជា ក្លឹបហាត់ប្រាណ កីឡាវាយកូនបាល់ វាយឃ្លីដែក វាយសី អាងហែលទឹក បន្ទប់ស្ទីម/សូណា Jacuzzi, Aerobic, Spinning class ។ល។
ពិសេស ជាងនេះទៅទៀត នៅថ្ងៃទី ២៧-២៨ខែមិថុនា ឆ្នាំ២០១៥ នេះ ក្លឹបហាត់ប្រាណ ហ្គូដថែម បានសហការជាមួយនឹង ក្រុមហ៊ុនលក់ផលិត សំលៀកបំពាក់កីឡា FUKYMI របស់ប្រទេសវៀតណាម បានរៀបចំការប្រកួតកីឡាវាយសី Badminton ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានចូលរួមប្រកួត ពីក្រុមវាយសី ជំរើសជើងខ្លាំង ជាច្រើនក្រុម មកពីប្រទេសវៀតណាម ដើម្បីមកប្រកួត ជាមួយនឹង ក្រុមកីឡាវាយសី ជំរើសជាតិកម្ពុជា ផងដែរ។
រិតតែអស្ចារ្យ ជាងនេះទៅទៀត រង្វាន់ធំៗ ជាទឹកប្រាក់ខ្ទង់ពាន់ដុល្លារ កំពុងរង់ចាំ សមាជិក ក្លឹបហាត់ប្រាណ ហ្គូដថែម ទាំងអស់ ដែលមានសមត្ថភាព អាចធ្វើការ ប្រកួតវាយសីនេះ ជាមួយនឹងសមាជិក ក្លឹបហាត់ប្រាណ ហ្គូដថែម ដូចគ្នា អាចមកចុះឈ្មោះបាន នៅក្លឹបហាត់ប្រាណ ហ្គូដថែម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥។ ដែលរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ កំពុងរង់ចាំ សមាជិក្លឹបហាត់ប្រាណ ហ្គូដថែម ទាំងអស់មានដូចជា៖
លេខ១៖ ទទួលបាន មេដាយកិត្តិយស និងទឹកប្រាក់ ១,៥០០ដុល្លាអាមេរិក រួមជាមួយនឹង សម្ភារៈកីឡាជាច្រើន។
លេខ២៖ ទទួលបាន មេដាយកិត្តិយស និងទឹកប្រាក់ ៥០០ដុល្លាអាមេរិក រួមជាមួយនឹង សម្ភារៈកីឡាជាច្រើន។
លេខ៣៖ ទទួលបាន មេដាយកិត្តិយស និងទឹកប្រាក់ ២៥០ដុល្លាអាមេរិក រួមជាមួយនឹង សម្ភារៈកីឡាជាច្រើន។
បញ្ជាក់៖
- ប្រិយមិត្តដែល មិនមែនជាសមាជិក ក្លឹបហាត់ប្រាណ ហ្គូដថែម ក៏អាចចូលរួម ចុះឈ្មោះ ចូលរួមក្នុងការប្រកួត នេះផងដែរ ដោយគ្រាន់តែ ធ្វើការបង់ប្រាក់ ចុះឈ្មោះធ្វើជាសមាជិក ក្លឹបហាត់ប្រាណ ហ្គូដថែម ជាមុន នោះលោកអ្នក នឹងទទួលបានឱកាស នេះដូចគ្នា។
- ការប្រកួតនឹងធ្វើឡើង នៅទីតាំងក្លឹបហាត់ប្រាណ ហ្គូដថែម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨ព្រឹក តទៅ។
ចំពោះព័ត៌មានបន្ថែម រឺចម្ងល់ផ្សេងៗ អាចទំនាក់ទំនងបាន តាមលេខទូរស័ព្ទ 023-986-686, 099-969-959, 011-969-959 រឺអញ្ជើញមកកាន់ ទីតាំងក្លឹបហាត់ប្រាណ ហ្គូដថែម ផ្ទាល់ ដែលមានអាសយដ្ឋាន ផ្ទះលេង ១៨H ផ្លូវ ២៧៣ សង្កាត់ទួលគោក ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!