Fan Bingbing កំពូលតារាស្រី ចិន ស្នើរសុំធានារ៉ាប់រង តម្លៃ ១លានយ័ន សម្រាប់ផ្ទៃមុខ

 
 

ចិន៖ យោងទៅតាម ព័ត៌មានកំសាន្ដ របស់ប្រទេសចិន បានឲ្យដឹងថា តារាកំពូល នាង Fan Bingbing បានស្នើរសុំ ឲ្យមាន ការធានារ៉ាប់រង ទៅលើ​ផ្ទៃ មុខរបស់នាង ក្នុងអំឡុងពេល នាងចូលរួម កម្មវិធី “Hurry Up, Brother,” ជាកម្មវិធី ស្រដៀង នឹង “Running Man” របស់ កូរ៉េ ដែលកំពុងតែ ល្បីឈ្មោះនោះ។  

នាង Fan Bingbing បានស្នើរសុំប្រាក់ ១ លានយ័ន ឬជាង ១៦០,០០០ ដុល្លារអាមេរិក ក្នុងករណីដែល មុខនាង រងគ្រោះថ្នាក់ ដោយយថាហេតុ អ្វីមួយ ក្នុងអំឡុងពេល ថតកម្មវិធី “Hurry Up, Brother,” នេះ។ ជាមួយគ្នានេះ អ្នករាយការណ៍ ខាងកម្មវិធី “Hurry Up, Brother,” នេះ បានឆ្លើយតបថា រាល់វគ្គនិមួយៗ ភ្ញៀវគ្រប់រូប សុទ្ធសឹងតែ ទទួលបាន នូវការ ធានារ៉ាប់រង ចន្លោះពី ៣លានយ័ន (ជិត ៥ សែនដុល្លារអាមេរិក) ទៅ ៤០ លានយ័ន (ជាង ៦លាន ដុល្លារអាមេរិក)។

យ៉ាងណាមិញ សម្រាប់ ប្រាកធានារ៉ាប់រង ទៅលើ  Fan Bingbing នេះ មិនមែនជា ចំនួនដ៏ខ្ពស់មួយ នោះទេ។ សម្រាប់វគ្គនិមួយៗ ដែលថតឡើង សុទ្ធសឹងតែ មានការ យាមកាម យ៉ាងមាន សុវត្ថិភាព ពីសំណាក់ ក្រុមប៉ូលីស ដែលខាងកម្មវិធី បានជួលមក៕


ផ្ទៃមុខដ៏ស្រស់ស្អាត របស់ នាង Fan Bingbing ដែលនាពេលនេះ នាងមានអាយុ ៣៣ឆ្នាំហើយ







ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម