ល្បែងកន្ទុយលេខ កំពុងរីកដុះដាល ដូចផ្សឹតនៅក្នុង ខេត្តពោធិ៍សាត់ អាជ្ញាធរមិន អើពើ

 
 

ពោធិ៍សាត់ះ ល្បែងកន្ទុយលេខ សព្វថ្ងៃនេះកំពុងរីកដុះដាល ដូចផ្សឹតនៅក្នុងខេត្តពោធិ៍សាត់ ហើយគេក៍មិនដែល ឃើញ អាជ្ញាធរមានសមត្ថកិច្ចណា មួយមានវិធានការ អ្វីបន្តិចសោះឡើយ។

បើតាមការសង្កេតគេតែងឃើញល្បែងលក់ និងចាក់កន្ទុយលេខនេះ ភាគច្រើនកើតមាន នៅក្នុងក្រុងពោធិ៍សាត់ ក្រៅពីនោះក៍មាន នៅតាមបណ្តាស្រុក មួយចំនួនទៀតដូចជាស្រុកបាកាន ស្រុកក្រគរ ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងស្រុកវាលវែង។ ចំណែកមេកន្ទុយលេខដែលធំៗ ជាងគេភាគច្រើនមានលំនៅដ្ឋានក្នុងសង្កាត់ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់តែម្តង។

បើយោងតាមប្រភពនានាបានឱ្យដឹងថា ការប្រព្រឹត្តិទៅ នៃការចាក់លក់សុីសងគ្នា រវាងអ្នកចាក់ និងអ្នកលក់ គឺក្នុង មួយថ្ងៃសម្រាប់ឆ្នោតយួន គេលេងសុីសងគ្នាចំនួនពីរលើក ដោយគេ កំណត់ចេញកន្ទុយលេខសីុសងគ្នា នៅម៉ោង ៤និង៤៥នាទី ម្តងនិងនៅម៉ោង៦និង៣០នាទី ល្ងាចម្តងទៀត។ ដោយឡែកសម្រាប់ឆ្នោត សៀមវិញ គឺគេលេង សុីសងគ្នារវាងអ្នកលក់ និងអ្នកចាក់ ក្នុងមួយខែពីរ លើកគឺនៅពាក់កណ្តាលខែ ម្តងនិងចុងខែម្តង។ចំពាក់មេ កន្ទុយ លេខតូចៗ ដែលបានដាក់តុ រឺជិះម៉ូតូដើរលក់ចល័ត រឺលក់នៅតាមផ្ទះនានា វិញនៅពេល ដែលគេឡើងលេខ ពីមេតូច ទៅមេធំគឺគេប្រើប្រព័ន្ធឡាញ រឺប្រព័ន្ធវាត់ស្អាប់ដូច្នោះ រាល់ការបង្ក្រាប ពីសំណា់ក់អាជ្ញាធរ មានសមត្ថកិច្ច ទៅលើ មេកន្ទុយលេខធំៗ នោះគឺវាជួបការលំបាក ប៉ុន្តែបើសមត្ថកិច្ច ចុះបង្ក្រាប កន្លងមកគឺចាប់ បានតែមេកន្ទុយ លេខតូច តាចល្អិតល្អោចតែប៉ុណ្ណោះ។

ពាក់ព័ន្ធនិងល្បែងកន្ទុយលេខ ដែលកំពុងតែរីកដុះដាល នៅក្នុងខេត្តពោធិ៍សាត់នោះ អាជ្ញាធរ មានសមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ មិនគួរមើលរំលងនោះទេ ត្រូវតែមានវិធានការ ជាបន្ទនាន់ដើម្បី ឱ្យភូមិឃុំមានសវត្ថិភាព ស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីភូមិឃុំមានសុវត្ថិភាព៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម