ក្រុមចោរប្លន់‌ម៉ូតូ ប្រដាប់អាវុធខ្លី ២នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើ សកម្មភាព មិនបានសម្រេច

 
 

បន្ទាយមានជ័យ‌៖ ក្រុមចោរ‌ប្លន់‌ប្រដាប់‌‌‌ អាវុធ‌ខ្លី ២នាក់ត្រូវបាន‌‌កម្លាំង‌នគរបា‌ល‌ ធ្វើការឃា‌ត់ខ្លួន‌  បន្ទាប់‌ពីធ្វើ សកម្មភាព‌ប្លន់‌ មិនបាន‌សម្រេច‌‌។ ហេតុ‌ការណ៍‌ប្លន់ទាំង‌កណ្តាលថ្ងៃត្រង់‌‌‌នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែមិថុនា‌ ឆ្នាំ២០១៥ ស្ថិតនៅភូមិសូរិយ៉ា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែ‌ត ខេត្តបន្ទាយមានជ័យ។

បើតាម‌ប្រភព‌ព័ត៌មានបានប្រាប់អោយដឹងថា មុខកើតហេតុ‌ក្មេងស្រីរងគ្រោះឈ្មោះ‌សុខ‌ ចាន់‌ណា‌ អាយុ‌១៧ឆ្នាំ រស់នៅភូមិ‌កើតហេតុខាងលើនេះ បានជិះម៉ូតូម្នាក់ឯង ម៉ាកហុង‌ដា សេ១២៥ ស៊េរី‌ឆ្នាំ‌២០១៤‌មួយគ្រឿង‌ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យ‌ ហាមឃាត់‌មិនអោយបើក ទៅមុខហើយក្មេងស្រី រងគ្រោះបានឈប់ ភ្លាម‌នោះ‌ជនសង្ស័យ‌បានគម្រាម‌ថា‌ បាញ់‌ហើយប្រគល់ម៉ូតូ តែសំណាងល្អមាន‌មនុស្សម្នា និងមាន‌រថយន្ត‌ កំពុងបើកឆ្លងកាត់‌ ហើយក្មេងស្រី‌បានស្រែកប្រាប់គេឯង‌ អោយជួយ‌។ ដោយឃើញ‌ដូច្នេះ‌ ជនសង្ស័យ‌បានរត់គេច តែម្តង‌ តែទោះបីរត់គេច‌យ៉ាងណា‌កម្លាំង‌សមត្ថកិច្ច‌តាមប្រមាញ់ ចាប់ម្នាក់‌នៅកណ្ដាល វាល‌ស្រែ‌ ចាប់បានម្នាក់ និងម្នាក់ទៀតរត់គេច‌ខ្លួន។

លោក‌អ៊ុ‌‌‌ សុផលអធិការ‌ក្រុង‌ប៉ោយប៉ែត‌ បានប្រាប់អោយដឹងថា‌ក្រោយពីទទួលព័ត៌មាន‌ ករណីចោរប្លន់ ប្រដាប់ អាវុធ ភ្លាមនោះ លោកបានរាយការណ៍ជូន លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តដើម្បី សុំគោលការណ៍ ភ្លាមនោះលោកបញ្ជាកម្លាំងជាច្រើននាក់ តាមប្រមាញ់តាមគោលដៅនានា ក្នុង ភូមិសាស្ត្រ ដែលជនសង្ស័យ រត់គេចខ្លួន ។ លោកបានបន្តថា ‌ជនល្មើសមាន២នាក់ ប្រដាប់ដោយ អាវុធខ្លី១ដើម ម៉ាក k59 លេខអាវុធ 7979 មានចំនួន គ្រាប់៦ គ្រាប់បាញ់អស់២ គ្រាប់ ។

ជនសង្ស័យ ដែលសមត្ថកិច្ចចាប់បាន២នាក់ ទី១ឈ្មោះសុំ យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ និងទី២ ឈ្មោះគ្រី សុផល ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វេីការឃាត់ជនសង្ស័យបានម្នាក់ ខាងលេីបានសម្រេចគឺមាន ការចុះអន្តរាគមន៍ ផ្ទាល់លោក ឧត្តម សេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តដឹកនាំកម្លាំងបញ្ជា រហូតតាម ប្រមាញ់បានជនសង្ស័យ ម្នាក់ទៀតបានរត់គេច រហូតដល់ក្រុងប៉ោយប៉ែត ទេីបសមត្ថកិច្ចចាប់បានសម្រេចតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ នាំជនល្មើសខាងលើបន្តតាមនិតិវិធីច្បាប់ ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម