បុគ្គលិក ក្រុមហ៊ុន Asia Design លី ឡាយ រវល់ងាកមើល គ្រោះថ្នាក់ បាក់ថ្មម៉ាប សង្កត់កម្មករ ស្លាប់ ជ្រុលបុកគូទ រថយន្ត រងរបួសធ្ងន់

 
 

ភ្នំពេញ : បុគ្គលិក បម្រើការងារទូទៅ របស់ក្រុមហ៊ុន Asia Design លី ឡាយ ម្នាក់ រវល់តែក្រឡេក មើលទិដ្ឋភាព គ្រោះថ្នាក់ បាក់ថ្មម៉ាប សង្កត់កម្មករ៣នាក់ ស្លាប់នៅសិប្បកម្ម សីុនយ៉ុងថៃ ក្រានីត តាមផ្លូវ២០០៤ សង្កាត់ ទឹកថ្លានោះ នាយប់ថ្ងៃទី២៣ ខែមិថុនានេះ ស្រាប់តែជ្រុលម៉ូតូទៅបុកគូទរថយន្ត មួយគ្រឿងបណ្តាល អោយដួលរងរបួសធ្ងន់ តែម្តង ។

យោងតាមកាតសម្គាល់ខ្លួន របស់ជនរងគ្រោះ បានបង្ហាញថា មានឈ្មោះ អាន ឆាវ បម្រើការងារ នៅក្រុមហ៊ុនខាង លើ ហើយជិះម៉ូតូម៉ាកឃ្គីកមួយគ្រឿង ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ មុខហ្គារ៉ាស់សាំងតូតាល់ ក៏ទៅបុកគូទ៤ថយន្ត Camry គូទស្វិតមួយគ្រឿង បណ្តាល អោយដួល សន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ជួយហៅរថយន្ត សង្គ្រោះបន្ទាន់ ដឹកយកទៅ មន្ទីរពេទ្យ ដើម្បី ព្យាបាលរបួស៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម