ស្លាប់២ របួសធ្ងន់១ ដោយសារ ម៉ូតូពីរគ្រឿង បុកគ្នានៅលើ ស្ពានព្រៃប្រស់
ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា នៅលើស្ពានព្រៃប្រស់ ស្ថិតក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ មិថុនា ២០១៥ ។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សួរ ផានី អាយុ២៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ មាន រ៉ន អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ មានទីលំនៅភូមិក្អិន ឃុំចំណារលើ ស្រុកស្ទោង ដោយឡែកម្ចាស់ ម៉ូតូរ៉ឺម៉កឈ្មោះ ផន អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ របួសធ្ងន់ ។
ជុំវិញឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចណ៍ខាងលើនេះ សមត្ថកិច្ចបានអះអាងថា បណ្ដាលមកពីអ្នកបើកបរ រ៉ឺម៉កម៉ូតូមិនប្រកាន់ស្ដាំ ហើយអ្នកបើកបរម៉ូតូឌ្រីម បើកបរក្នុងល្បឿនលឿន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!