កម្លាំងនគរបាល ខេត្តព្រៃវែង បើក ប្រតិបត្តិការ បង្ក្រាបមេចោរប្លន់ ធ្លាប់ធ្វើសកម្មភាព កក្រើក នៅកម្ពុជា, ប្លន់ទូរមាស នៅផ្សារលាច ស្រុក ភ្នំក្រវាញ

 
 

ព្រៃវែង : លោក សេង សុភក្រ្ត ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ខេត្តព្រៃវែង បាន បញ្ជាក់ថា កម្លាំង នគរបាលរបស់លោក ក្រោមបញ្ជាពីលោកស្នងការ បានបញ្ចេញប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួន មេចោរប្លន់ម្នាក់ នៅឃុំក្របៅ ស្រុកកំចាយមារ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ដែលមេចោរ ប្លន់រូបនេះ រួមជាមួយបក្ខពួក របស់ខ្លួន ៤ និង ៥នាក់ផ្សេងទៀត តែងតែធ្វើសកម្មភាពប្លន់ និងលួច គ្រប់រូបភាព យ៉ាងច្រើន មិនថានៅខេត្ត ព្រៃវែងនោះទេ ប៉ុន្តែតាមបណ្តាខេត្តផ្សេងទៀត ផងដែរ ដូចជាប្លន់ ទូរមាស នៅផ្សារលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាដើម។

លោក សេង សុភក្រ្ត បានបញ្ជាក់ថា ប្រតិបត្តិចាប់មេចោរប្លន់ មានឈ្មោះ យិន សីុណា អាយុ៣៥ឆ្នាំ ខាងលើនេះ បានធ្វើឡើង ដោយតាមអូស តាំងពីស្រុកពញាក្រែក ជាមួយបក្ខពួកម្នាក់ទៀត ជាមេចោរធំផងដែរ គឺឈ្មោះ ហីុង នី អាយុ៣៥ឆ្នាំ កំពុងជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ប៉ុន្តែពេលជិះមកដល់ឃុំក្របៅ ស្រាប់តែពួកគេទាំង ២នាក់ ដឹងខ្លួនក៏ផ្តួលម៉ូតូចោល រួចរត់ចូលព្រៃបាត់។ ពេលនោះ កម្លាំងនគរបាល ជាច្រើននាក់ បានដេញតាម ហើយពួនស្ទាក់រហូត ចាប់បាន ឈ្មោះ យិន សីុណា នេះតែម្តង ខណ:ឈ្មោះ ហីុង នី បានរំដោះខ្លួន ចេញទៅបាត់។

បើតាមលោក សេង សុភក្រ្ត ក្រុមចោរទាំងនេះ មានបក្ខពួកប្រមាណ១០នាក់ បានចេញប្លន់ និង លួចទ្រព្យសម្បត្តិ គ្រប់រូបភាព ទាំងនៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងប្លន់ទូរមាស នៅផ្សារលាច ស្រុកភ្នំក្រវាញ ដែលពេលនោះ ឈ្មោះ យិន សីុណា ជាអ្នកដឹកនាំធ្វើទៀតផង ប៉ុន្តែបក្ខពួកមួយ ចំនួនត្រូវបានចាប់ខ្លួន ផងដែរ ដូចជានៅខេត្ត ស្វាយរៀង ជាដើម ។

លោក បានបញ្ជាក់ថា ឈ្មោះ យិន សីុណា នេះ បានប្រើឈ្មោះ ជាច្រើនពេលចេញប្លន់ម្តងៗ ប៉ុន្តែត្រូវអស់លក្ខណ៏ នៅពេលនេះ ហើយលោកក៏សូមអំពាវនាវ ដល់សមត្ថកិច្ច តាមបណ្តាខេត្ត តាមបង្ក្រាប និងចាប់ខ្លួនមេចោរ ម្នាក់ទៀត ហីុង នី ដែលកំពុងរត់គេចខ្លួន។

បើតាមលោក សេង សុភក្រ្ត មេខ្លោងចោរប្លន់ ទាំង២នាក់ ក៏ត្រូវ បានតុលាការខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ អោយ ចាប់ខ្លួនផងដែរ កាលពីដើមខែមេសា ឆ្នាំ២០១៥ កន្លងទៅ ពីបទប្លន់ ទូរមាស នៅផ្សារលាចនោះ ។

លោកបានបន្តទៀតថា ក្រោមបញ្ជាពីលោកស្នងការ ឧត្តមសេនីយ៏ ស្រេង ជា កម្លាំងនគរបាល របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់។

លោកសេង សុភក្រ្ត បានបញ្ជាក់ថា ដោយសារតែតុលាការខេត្តពោធិ៍សាត់បានចេញដីកា បញ្ជាឲ្យ ចាប់ខ្លួនក្រុម ចោរប្លន់ទាំងនេះ ដូច្នេះកម្លាំងសមត្ថកិច្ចរបស់លោក បាននឹងកំពុងរៀបចំ នីតិវិធី ប្រគល់ជនត្រូវចោទម្នាក់ នេះទៅឲ្យនគរបាលខេត្តពោធិ៍សាត់ចាត់ការទៅតាមនីតិវិធី៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម