ជនបរទេស ទាំងពីរនាក់ ដែលបញ្ជា យន្ដហោះ Drone មុខភូមិគ្រឹះ នាយករដ្ឋមន្ដ្រី ត្រូវអនុញ្ញាត ឱ្យត្រឡប់ទៅ

 
 

ភ្នំពេញ ៖ ស្នងការរង នគរបាលរាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី បាន បញ្ជាក់ថា ជន បរទេស ទាំងពីរនាក់ ដែលបញ្ជាយន្ដហោះ Drone នៅមុខភូមិគ្រឹះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នោះត្រូវបាន អនុញ្ញាតឱ្យ ត្រឡប់ទៅវិញ ព្រោះ តែគ្មាន កំហុសធំដុំ ។

លោក ស៊ឹម វុទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយការសួរ នាំរក ឃើញថា ពួកគេទាំង ពីរនាក់ អត់មាន កំហុសធំដុំទេ ដោយសារតែ ពួកគាត់អត់ដឹងថា ការធ្វើបែបនេះ ត្រូវសុំច្បាប់ពីសាលាក្រុង ព្រោះ សាលាក្រុង ជាអ្នកកំណត់តើតំបន់ណា ហាមឃាត់ ឬមិនហាម ឃាត់ ក្នុងការប្រើ យន្ដហោះ Drone» ។

បើតាម លោកស្នងការរងរូបនេះ ជនបរទេសទាំងពីរនាក់ បានប្រាប់ថា ពួកគេជា អ្នកជំនាញ ថតរូប និងវីដេអូ ហើយត្រូវបាន កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ជួលឱ្យ ថតខ្សែភាពយន្ដ ដើម្បីផ្សាយ ពាណិជ្ជកម្មស្ដីពីទិដ្ឋភាព និងការរីកចំរើន នៅរាជធានី ភ្នំពេញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០១៥ វេលា ម៉ោង ០៩.៣០នាទី មានករណី ជនបរទេស ២នាក់ បានបង្ហោះយន្តហោះ បញ្ជា ដោយតេឡេ មានចាប់កា មេរ៉ាថតរូបភាព ហោះលើ វិមានឯករាជ្យ បែរមុខឆ្ពោះ ទៅភូមិគ្រឹះ សម្តេចនាយក រដ្ឋមន្ត្រី ប៉ុន្តែត្រូវបាន អង្គរក្សឈ្មោះ មាស សារុំ ដែលយាមការពារ ភូមិគ្រឹះសម្តេច បានឃើញក៏ ជិះម៉ូតូដើររក បានឃើញ ជនបរទេស ទាំង២នាក់ កំពុងតែបញ្ជា យន្តហោះ នៅខាង មុខខ្លោងទ្វារ វត្តលង្កា ប៉ែកខាងជើង ហើយក៏បាន ប្រាប់ឲ្យ បញ្ជាយន្តហោះ ចុះភា្លម។

ក្រោយពីយន្តហោះ ចុះដល់ដី ក៏ដកហូតយកមេម៉ូរី មកពិនិត្យមើល តែមិនទាន់ បានថតទេ ក៏ត្រូវខាងអង្គរក្ស បញ្ជាឱ្យ ចុះតែម្តង។ ជនជាតិបរទេស ទាំង២នាក់ មាន ៖  ទី១ ឈ្មោះGILLES SAINSILY អាយុ៣៥ឆ្នាំ ជនជាតិបារាំង ស្នាក់នៅ អាផាតមេន៤C ផ្លូវលេខ១៤៦ សង្កាត់ផ្សារ ដេប៉ូរទី២ ខណ្ឌទួលគោក ជំនាញថតរូប ផ្សាយពាណិជ្ជកម្ម ចូលមក កម្ពុជា ឆ្នាំ២០១២ មានលិខិត ឆ្លងដែន លេខ១០CF៤០៣៨១ និងទី២ ឈ្មោះ BROWN TOLDANDREW អាយុ៣៩ឆ្នាំ ជនជាតិ អាមេរិក ស្នាក់នៅ អាផាតមេន៤១ ផ្លូវលេខ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន  មុខជំនាញ ថតវីដេអូឃ្លីប បានចូលមក កម្ពុជាឆ្នាំ២០០៩ មានលិខិត ឆ្លងដែន លេខ ៥០៥៦៣០៤៨៥  ។

តាមចម្លើយរបស់ឈ្មោះ BROWN TOLDANDREW អាយុ៣៩ឆ្នាំ ជនជាតិ អាមេរិកមុខជំនាញ ថតវីដេអូឃ្លីប បានឱ្យដឹងថាៈ  ខ្លួនជាប់ កុងត្រា ថតរូបផ្សាយ ពាណិជ្ជកម្មឱ្យ អគ្គនាយកកំពង់ផែខេត្តព្រះសីហនុ ក្នុងតម្លៃ ៩០០០ ដុល្លារ ហើយទទួលបាន លុយកក់ ចំនួន២០០០ដុល្លារ ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្ម ក្រៅប្រទេស  ដែលមានឈ្មោះ ជ័យ សុគន្ធា ភេទស្រី អាយុ ៤០ឆ្នាំជា នាយករង ទីផ្សារនៃអគ្គនាយក កំពង់ផែខេត្តព្រះសីហនុ ជាអ្នកចុះកុងត្រាដែល មានលេខទូរស័ព្ទ០១៧.៨៣៤.៥៥៥ ។

ទីតាំងដែលត្រូវថតមាន នៅក្រុងព្រះសីហនុ រាជធានីភ្នំពេញ និងបណ្តា ខេត្តផ្សេងៗទៀត ដែលមាន ទេសភាពល្អៗ  តាមចម្លើយបន្ត ខ្លួនបានមកថត នៅរាជធានីភ្នំពេញ បានរយៈពេល ០២ ថ្ងៃ គឺថ្ងៃទី២២-២៣ ។ ដោយឡែក នៅថ្ងៃទី២៣ វេលាម៉ោង ០៩.៣០នាទីនេះ ពេលដែលខ្លួន បង្ហោះយន្តហោះ តែ មិនទាន់បានថតទេ ក៏ត្រូវខាងអង្គរក្ស បញ្ជាឱ្យ ចុះតែម្តង ដោយខ្លួនមិន បានដឹងថា តំបន់នេះ ជាតំបន់ហាមឃាត់ដែរ ។

កន្លងមកខ្ញុំធ្លាប់ ថតផ្សាយពាណិជ្ជកម្ម តាំងពីឆ្នាំ២០១០ ឲ្យអង្គការ ដូចជាៈ អង្គការឃែរ  (CARE )  ថតពីសកម្មភាពដោះមីន ។ ឆ្នាំ២០១៣ ថតឱ្យអង្គការ IRI ថតឱ្យអង្គការ វីនរូក ថតស្តីពីបរិស្ថាន ខ្នាតតូច។ ឆ្នាំ២០១៤ ថតឱ្យអង្គការ OXFAM ផ្សាយពីបញ្ហាសុខភាព ថតឱ្យអង្គការ UNICEF ស្តីពីការអប់រំ ។ ខែមេសា ឆ្នាំ២០១៥ បានចុះកុងត្រា ថតរូបផ្សាយ ពាណិជ្ជកម្ម  ឱ្យអគ្គនាយកកំពង់ផែ ក្រុងព្រះសីហនុ ។

ឯតាមចំឡើយរបស់ឈ្មោះ  GILLES SAINSILYអាយុ៣៥ឆ្នាំ  ជនជាតិ បារាំង ស្រុកកំណើតនៅ ទីក្រុងប៉ារីស ប្រទេសបារាំង មានជំនាញថត រូបផ្សាយពាណិជ្ជកម្ម ចូលមក កម្ពុជាឆ្នាំ២០១២ បានឱ្យដឹងថាៈ ខ្លួនជាជំនួយការ ថតរូបតាម រយៈ ការបញ្ជាតេលេ ឱ្យឈ្មោះ  BROWN TOLDANDREW ហើយធ្លាប់បាន រួមជាមួយឈ្មោះ BROWN TOLDANDREW   នេះថតឱ្យអង្គការ មួយចំនួន  ដូចបានរៀបរាប់ ខាងលើ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម