ឃាត់ខ្លួន​ថៅកែ​ជនជាតិ​ចិន និង​មេការ​ស្រី​ ដើម្បី​សាកសួរ ពាក់ព័ន្ធ​ ករណី​កម្មករ​ ៣​នាក់​ស្លាប់​ នៅ​រោង​សិប្បកម្ម​ ស៊ី​ន​យ៉ុ​ង​ថៃ

 
 

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ថ្ម​ម៉ា​ប​ធ្លាក់​សង្កត់​ស្លាប់​កម្មករ​ ៣​នាក់​នៅ​ រោង​សិប្បកម្ម​ ស៊ី​ន​យ៉ុ​ង​ថៃ សមត្ថកិច្ច​បាន​ហៅ​ថៅកែ​សិប្ប​កម្ម​ ស៊ីន​យ៉ុង​ថៃ ដែល​ជា​ជន ជាតិ​ម្នាក់​ឈ្មោះឈឹង ទឿ​ង​ភី​ញ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​ មេការ​​ស្រី​ម្នាក់​ទៅ​ សាកសួរ និង​ឃាត់ខ្លួន​ជា​ បណ្តោះ​ពាក់ព័ន្ធ​នឹង​ ករណី​​ស្លាប់​កម្មករ​ ទាំង​៣​នាក់​ខាងលើ ។

លោក​លី សា​វេ​ត អភិបាល​ខណ្ឌ​សែន​សុខ បាន​ឧបត្ថម្ភ​គ្រួសារ​ សព​កម្មករ​ រង​គ្រោះ​៥០​ម៉ឺន​រៀល​ ក្នុង​១​គ្រួសារ សរុប​ទាំងអស់​ ១​លាន​៥​សែន​រៀល ខណៈ​ពេល​ដែល​ លោក និង​លោក​ម៉ក់ ហុង អធិការ​ នគរបាល​ខណ្ឌ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ កើតហេតុ​ភ្លាម​ៗ​ ដោយ​ផ្ទាល់ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ ទី​១-​ឈ្មោះ​សៅ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ ផ្សារ​ដើម​ថ្កូវ មានស្រុក​ កំណើត​នៅ​ ស្រុក​ស្អាង ខេត្តកណ្តាល ។ ទី​២-​ឈ្មោះ​ហាក់ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ ជួល​ម្តុំ​ជម្ពូរ​វ័​ន្ត មានស្រុក​កំណើត​ នៅ​ស្រុក​ កំចាយមារ ខេត្តព្រៃវែង ។ ទី​៣-​ឈ្មោះ​ថោ​ង បូ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ ​ទឹកថ្លា មានស្រុក​កំណើត​ នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

សព​កម្មករ​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​ដឹក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ សាច់ញាតិ​មក​ យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ មិថុនា ២០១៥ កម្មករ​រោង​សិប្បកម្ម​ ស៊ី​ន​យ៉ុ​ង​ថៃ​៣​នាក់​បាន​ ស្លាប់​ភ្លាម​ៗ​ខណៈ​ពេល ​ពួក​គេ​កំពុង​លើក​​ថ្ម​ម៉ា​ប​ ចេញពី​កុងតឺន័រ ហើយ​ខុស​ បច្ចេកទេស​ ត្រូវ​ថ្ម​ម៉ា​ប​ធ្លាក់​សង្កត់ ពីលើ ។

រោង​សិប្បកម្ម​ស៊ី​ន​យ៉ុ​ង​ថៃ មាន​ទីតាំង​ផ្ទះ​លេខ​១០៦៥ ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជាប់​របង​គណបក្ស​ ប្រជាជន​កម្ពុជា​ក្រុង ចម្ងាយ​ប្រមាណ​ ១០០០​ម៉ែត្រ​ ពី​សាលារៀន​​ណ​ត​ប្រ៊ី​ត ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម