ម៉ូតូ ២គ្រឿង បើកប្រណាំងគ្នា ជ្រុល ទៅចូល ក្រោមរថយន្ត បណ្តាលឲ្យ ស្លាប់ម្នាក់
បាត់ដំបង៖ ម៉ូតូ២គ្រឿង បានបើកប្រណាំងគ្នា ដោយប៉ះដៃចង្កូតគ្នា ជ្រុលទៅចូលក្រោមរថយន្ត ក្នុងទិសដៅ បញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅ ចំណុចផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។ ចំណែកសពជនរង សមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។
លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថស្រុកមោងឫស្សី បានឲ្យដឹងថា កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅ ចំណុចផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយម៉ូតូ ២គ្រឿង បានជិះប្រណាំងគ្នា រួចប៉ះដៃចង្កូត ធ្វើឲ្យម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សាយ ម៉ាកតែល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ទិញជ្រូក រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទិសដៅបញ្រ្ចាស ទិសគ្នា ពីលិចទៅកើត មកដល់ចំណុចខាងលើ បានទៅបុករថយន្ត១គ្រឿង ម៉ាកកូរ៉េ Juno ពណ៌ស ២តោនកន្លះ ពាកផ្លាកលេខ ៧០-១២៩២ ម្ចាស់រថយន្តឈ្មោះ ឯក កពង់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើកបរ (ជនជាតិថៃ) បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ នៅពេលបញ្ចូលដល់មន្ទីរពេទ្យស្រុកមោងឫស្សី។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកមកធ្វើមកបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ត្រូវបាន នគរបាលចរាចរណ៍ស្រុក យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី រង់ចាំដោះស្រាយតាមច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!