ផាន់ ម៉ូនីកា ទាមទារសំណង រាប់ពាន់ដុល្លារ ពីករណី គ្រោះថ្នាក់ ចរាចរណ៍ ក្នុងប្រទេសថៃ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏អាក្រក់ ក្នុងប្រទេសថៃ អតីតតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ នាង ផាន់ ម៉ូនីកា បានធ្វើការ ទាមទារសំណង ពីម្ចាស់រថយន្ត បង្កហេតុ ក្នុងតម្លៃសរុបរាប់ ពាន់ដុល្លារ ដែលតម្លៃនេះ បូករួមទាំងការ ជួសជុលរថយន្ត និងការសងជំងឺចិត្ត។
អ្នកនាង ផាន់ ម៉ូនីកា បានអះអាង ប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិច កាលពីថ្ងៃទី២៣ មិថុនា ២០១៥ នេះថា ក្រោយពីជួបគ្រោះថ្នាក់ មករហូតដល់ពេលនេះ ខាងភាគីជនបង្ក និងរូបនាង បានរួមគ្នា ដោះស្រាយតាមរយៈក្រុមហ៊ុន ធានារ៉ាប់រងមួយ ក្នុងប្រទេសថៃ ។ នាងបញ្ជាក់ថា បន្ទាប់ពីការពិនិត្យ ជាក់ស្តែង នៃការខូចខាតរថយន្ត ភាគីខាងនាង បានទាមទាងតម្លៃ ខូចខាតប្រមាណ រាប់ពាន់ដុល្លារ ដែលតម្លៃនេះ បានបូករួមទាំងការសងជំងឺចិត្ត ដែលធ្វើឲ្យនាង ខាតបង់ពេលវេលា ក្នុងការរកស៊ី ទទួលទាន ក្នុងមុខរបរ របស់នាងផងដែរ។
ផាន់ ម៉ូនីកា បានឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ នាងក៏មិនអាច ប៉ាន់ប្រមាណតម្លៃ នៃសំណងពិតប្រាកដ បានឡើយ ប៉ុន្តែវាអាចដល់ រាប់ពាន់ដុល្លារ ពោលអាចក្រោម ១ម៉ឺនដុល្លារ ។ នាងបញ្ជាក់ថា បើនាងគិតត្រួសៗ គ្រាន់តែចង្កៀងរថយន្ត ខាងមុខមួយគូ របស់នាង ដែលបែកបាក់នោះ គឺអាចជួលជុលអស់ប្រហែលជា ជាង១ពាន់ដុល្លារ ហើយនៅចម្កៀង ខាងក្រោយ និងកាង អាចឈានដល់ រាប់ពាន់ដុល្លារ ។
នាងបន្តថា រថយន្តរបស់នាង ជារថយន្តស៊េរីទំនើប ម៉ាក Rang Rover ឆ្នាំ២០០៧ ហើយកាលពេលដែលនាងទិញ គឺមានតម្លៃ៥៦.០០០ដុល្លារ ។ តម្លៃនៃការទាមទារសំណង ខាងលើនេះ គឺនាងបានគិត ការខូចខាតរថយន្តក្រុមគ្រួសារនាង ចំនួន២គ្រឿង ដែលមានម៉ាកដូចគ្នា ហើយបូករួមទាំងការ សងជំងឺចិត្ត ដែលបានធ្វើឲ្យនាងខាតបង់ពេលវេលា ក្នុងការរកស៊ី អស់រយៈពេល ៤ទៅ៥ថ្ងៃ កន្លងមកនេះ។
យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពី ផាន់ ម៉ូនីកា រហូតមកដល់ពេលនេះ ខាងក្រុមហ៊ុន ធានារ៉ាប់រង នៅប្រទេសថៃ បានទាក់ទង ឲ្យនាងយករថយន្ត ទៅជួសជុល នៅប្រទេសថៃ ក្នុងអំឡុងពេល២ ឬ៣ថ្ងៃ ខាងមុខនេះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!