អ្នកនិពន្ធបទចម្រៀង “Titanic” ធ្លាក់យន្តហោះស្លាប់ កាលពីម្សិលមិញនេះ!
សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក James Horner វ័យ៦១ឆ្នាំ ដែលជាអ្នកនិពន្ធ សញ្ជាតិអាមេរិក និងជាអ្នកនិពន្ធ បទចម្រៀង “Titanic” ហើយបានឈ្នះ ពាន់រង្វាន់ Oscar ផងនោះ បានស្លាប់ កាលពីព្រឹក ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ ដោយសារ ជួបឧបទ្ទវហេតុ ធ្លាក់យន្តហោះ នៅភាគខាងជើង នៃទីក្រុង Santa Barbara ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
លោក James Horner
បើតាមអាជ្ញាធរមូលដ្ឋាន បានប្រាប់ឲ្យដឹងថា យន្តហោះរបស់លោក James Horner បានធ្លាក់ និងឆាបឆេះ យ៉ាងខ្លាំង។
ប្រភពដដែល បានបន្តទៀតថា នៅពេលកើតហេតុ លោក Horner ដែលជាអ្នកបើកបរ ស្ថិតក្នុងការហ្វឹកហាត់ នៅឡើយនោះ ស្ថិតនៅក្នុងយន្តហោះ តែម្នាក់ឯងប៉ុណ្ណោះ ខណៈយន្តហោះ របស់លោក បានធ្លាក់ នៅភាគខាងជើង នៃទីក្រុង Santa Barbara ក្នុងរដ្ឋ California សហរដ្ឋអាមេរិក បណ្តាលឲ្យលោក ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៏នេះ តែម្តង។
ជំនួយការផ្ទាល់ខ្លួន របស់លោក James Horner ដែលមានឈ្មោះថា Sylvia Patrycja បានសរសេរសារ នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “យើងបានបាត់បង់ មនុស្សដ៏អស្ចារ្យម្នាក់ ដែលមានទឹកចិត្ត ដ៏ធំធេង និងមានទេពកោសល្យ មិនគួរឲ្យជឿ។ គាត់បានស្លាប់ ដោយសារធ្វើអ្វី ដែលគាត់ស្រលាញ់។ សូមអរគុណ ចំពោះការគាំទ្រ និងស្រលាញ់របស់អ្នកទាំងអស់គ្នា។”
ជាមួយគ្នានេះដែរ តារាសម្តែង និងជាអ្នកដឹកនាំរឿង សញ្ញាតិអាមេរិក លោក Ron Howard ក៏បានសរសេរសារ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ ថា “អ្នកនិពន្ធដ៏អស្ចារ្យ លោក James Horner ដែលជាមិត្តភក្តិ និងជាសហសេវិក របស់ខ្ញុំ បានស្លាប់ នៅក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះ។”
សាររបស់លោក Ron Howard ដែលបានសរសេរ នៅលើបណ្តាញសង្គម Twitter
គួរបញ្ជាក់ផងដែរថា លោក James Horner គឺជាអ្នកនិពន្ធ ដ៏ល្បីល្បាញមួយរូប និងធ្លាប់មានស្នាដៃ ជាច្រើន ហើយធ្លាប់ឈ្នះ ពាន់រង្វាន់ Oscar ចំនួន២លើក ក្នុងខ្សែភាពយន្ត ចំនួន៣ របស់ផលិតករ លោក James Cameron ដែលមានដូចជា ខ្សែភាពយន្តរឿង “A Beautiful Mind” “Troy” និង “Apollo 13”៕
ប្រភព ៖ ប៊ីប៊ីស៊ី
ប្រែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!