ម៉ូតូបុកជាមួយម៉ូតូ រ៉ឺម៉កកង់បី ស្លាប់ម្លាប់ រងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូ និងម៉ូតូរ៉ឺម៉កកង់បី បណ្តាលឲ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១២និង៤០នាទី ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្តោយវិថី ព្រះស៊ីសុវត្ថិ នៅមុខក្រុមហ៊ុន កាំមីនតែល ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅម៉ោងខាងលើ មានម៉ូតូរ៉ឺម៉កកង់បី បានដឹកភ្ញៀវ មករកស្រ្តីរកស៊ី បម្រើផ្លូវភេទ មកឈប់នៅមុខក្រុមហ៊ុន កាំមីនតែល ហើយបាន ទៅវិញភ្លាមៗ ស្រាប់តែមាន ម៉ូតូម៉ាកលេត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1CT-4659 ជិៈគ្នាពីរនាក់ ក្នុងទិសដៅ ពីត្បូងទៅជើង បានបុកនឹង ម៉ូតូរឺម៉កកង់បី ពាក់ស្លាកលេខ កណ្តាល 1H-3783 ពេញទំហឹង ធ្វើអោយម្ចាស់ម៉ូតូលោត ហោៈផ្លោងបោកក្បាល ទៅនឹងម៉ូតូរ៉ឺម៉ក កង់បី ស្លាប់ភ្លាមៗនៅនឹង កន្លែងតែម្តង ចំណែកអ្នកអង្កុយពីក្រោយ ត្រូវបានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឡឹក សុធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកលក់ផ្កា នឹងស្នាក់នៅជិតដី លោក ជា សុផារ៉ា សង្កាត់ឬស្សីកែវ ខណឬស្សីកែវ រាជធានីភ្នំពេញ រឺឯអ្នករងរបួសធ្ងន់ មានឈ្មោះ ប៉ាន់ វណ្ណា អាយុ៣០ឆ្នាំ មានមុខរបរ ជាជាងភ្លើង ស្នាក់នៅខាងផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សពជនរងគ្រោះ ប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី អ្នករងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម្ចាស់ ម៉ូតូរឺម៉កកង់បី បានរត់គេចខ្លួនបាត់ ក្រោយឃើញ សភាពមិនស្រួល ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!