ថតជាខ្សែអាត់សំឡេងរួច ស្ត្រីគិត ខ្លីចង.ក សម្លាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ ដោយសារភ្លើងប្រចណ្ឌ និងការរស់នៅមិនសូវ ចុះសម្រុងគ្នា ធ្វើឱ្យ ស្ត្រីមា្នក់ សម្រេចចិត្តចង.កសម្លាប់ខ្លួន ចោលប្តីដោយ បន្សល់បានទុកនូវ ខ្សែអាត់សំឡេង ក្នុងទូរស័ព្ទរៀបរាប់ ពីភាពស្មោះត្រង់ ដែលខំស្រឡាញ់ប្តី តែប្តីបែរជា ស្រឡាញ់គេ ជាងខ្លួន និងសុំឱ្យប្តី ជួយធ្វើបុណ្យ ឧទិ្ទសកុសលឱ្យផង ។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៣០នាទី រសៀលថ្ងៃទី២២ មិថុនា ២០១៥ ស្ថិតនៅផ្ទះខាងប្តី ក្នុងភូមិសាលា លេខ៥ ឃុំអូរប្ញស្សី ស្រុកកំពង់ត្រឡាច ។
លោកហ៊ុល វាសនា អធិការស្រុកកំពង់ត្រឡាចបានឱ្យដឹងថា ស្ត្រីគិតខ្លី រូបនេះឈ្មោះយន គួន អាយុ១៩ឆ្នាំ មានទីលំនៅភូមិ អន្លង់ត្នោត ឃុំលង្វែក មករស់នៅ ជាមួយខាងប្តី ឈ្មោះរិន សុវណ្ណា អាយុ២៥ឆ្នាំ មានទីលំ នៅភូមិ- ឃុំកើតហេតុ ខាងលើ ។
លោកបានបន្តថា កន្លងមក ប្តី-ប្រពន្ធខាងលើ រស់នៅមិនសូវចុះ សម្រុងនឹងគ្នា នោះទេ នៅមុនពេល កើតហេតុ ដោយសារ ពួកគេបាន ឈ្លោះប្រកែកគ្នា ដោយស្ត្រីប្រពន្ធ បានវិល ត្រឡប់មកផ្ទះ នាងនៅភូមិ អន្លង់ត្នោតវិញ ហើយត្រូវម្តាយ នាងបានណែនាំ ជាច្រើននាង ក៏វិលត្រឡប់មក ផ្ទះខាងប្តីវិញ រស់នៅ ជាធម្មតាវិញ ។
រយៈពេលបាន២ថ្ងៃ គឺនៅយប់ថ្ងៃទី២១ មិថុនា ប្តី-ប្រពន្ធនេះ បានឈ្លោះគ្នា សារជាថ្មីទៀត រឿងប្រពន្ធ ប្រចណ្ឌប្តី ហើយយប់ នោះ ប្តីក៏មិនបាន ដេកផ្ទះដែរ គឺទៅដេកនៅ ក្រៅផ្ទះ ចំណែកប្រពន្ធ បានដេកម្នាក់ឯង ។
លុះស្អែកឡើងថ្ងៃទី២២ មិថុនា ស្ត្រីជាប្រពន្ធបានងើប ឡើងរៀបចំផ្ទះ សម្បែងលក់ ដូរជាធម្មតា (ផ្ទះលក់កាហ្វេ និងគ្រឿងទេស) ហើយម៉ោង ប្រហែល ៩ព្រឹកថ្ងៃដដែល នាងជា ប្រពន្ធបានចូលទៅ សម្ងំដេកក្នុង បន្ទប់វិញ ប៉ុន្តែនៅម៉ោង១១ជាង ពេលបាយ ថ្ងៃត្រង់ ឪពុកម្តាយក្មេក មិនឃើញនាងចេ ញមកហូបបាយទេ តែក៏មិនបាន ចាប់អារម្មណ៍ដែរ ព្រោះជាទម្លាប់ឱ្យ តែឈ្លោះគ្នាប្តី-ប្រពន្ធ គឺនាងមិនចេញ មកហូបបាយទេ ។ រហូតដល់ ម៉ោងជាង២រសៀល ពេលប្តីត្រឡប់ ចូលផ្ទះវិញ មិនឃើញ ប្រពន្ធ ក៏ទៅគោះទ្វារបន្ទប់ហៅ ប្រពន្ធ តែមិនឮឆ្លើយថែម ទាំងដាក់គន្លឹះទ្វារជាប់ទៀត ទើបមានការ ឆោឡោឡើង ហើយប្តីបានឡើង តាមជញ្ជាំងមើល ឃើញ ប្រពន្ធចង.ក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។
លោកអធិការបានបន្តថា ស្ត្រីជាប្រពន្ធមុននឹងធ្វើអត្តឃាត សម្លាប់ខ្លួននេះ នាងបាន ថតសំឡេងយំ ខ្សឹកខ្សួលផ្តាំផ្ញើក្នុងទូរស័ព្ទ ទុកឱ្យប្តីដែល មានន័យថា «ខ្ញុំសុំទោស បងសម្លាញ់... អូន ស្រឡាញ់បង ខ្លាំងណាស់... ដោយសារ បងមានគេហើយ បងស្រឡាញ់ គេជាងខ្ញុំ ខ្ញុំសូមលា បងសិនហើយ សូមបងកុំ កំណាញ់ខ្លាំងពេក ធ្វើបុណ្យ ឱ្យអូនផង» ។
ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យលើសពស្ត្រីរូបនោះ ហើយសមត្ថកិច្ច បានប្រគល់ សពទៅក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណី ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!