យុវតី អាយុ១៥ឆ្នាំ ធ្វើអត្តឃាត សម្លាប់ខ្លួន ដោយសារ សង្សារបង្ហោះ វីដេអូក្តៅសាច់ពួកគេ លើហ្វេសប៊ុក!

 
 

វៀតណាម៖ ប៉ូលីសខេត្តដុងណៃ បានធ្វើការចាប់ខ្លួនបុរសម្នាក់ ក្រោយពេលក្មេងស្រីសិស្សសាលា វ័យ១៥ឆ្នាំ និងត្រូវជាអតីតមិត្តស្រីរបស់គេ ធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែ ការបង្ហោះ ខ្សែអាត់វីដេអូរួមភេទ ជាមួយក្មេងស្រីរងគ្រោះ ចូលទៅក្នុងគណនី បណ្តាញសង្គមហ្វេសប៊ុករួចមក។

បុរសឈ្មោះ Nguyen Dinh Loc អាយុ២២ឆ្នាំ អាចនឹងត្រូវទទួលទោសទណ្ឌ ដែលបានរួមភេទ ជាមួយនឹងក្មេងស្រីអនីតិជន និងធ្វើឲ្យនាងអាម៉ាស់មុខយ៉ាងខ្លាំង ដោយសារ វីដេអូក្តៅសាច់ រវាងពួកគេទាំងពីរនាក់ ត្រូវបានបង្ហោះឡើងលើបណ្តាញសង្គម។ ក្នុងនោះដែរ តាមការស៊ើបអង្កេតរបស់ប៉ូលីស នាពេលកន្លងទៅ បានរកឃើញថា ពួកគេទាំងពីរ ពិតជាមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ជាច្រើនលើកមកហើយពិតមែន។ ក្រៅពីនោះ មេធាវីក្នុងស្រុកម្នាក់ បានប្រាប់ឲ្យដឹងថា រូបគេ (Dinh Loc) អាចរងនូវការជាប់ចោទ ពីបទចែកចាយវីដេអូអាសអាភាសផងដែរ។

ប្រភពព័ត៌មាន ឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះ បានផឹកថ្នាំសំរាប់បាញ់រុក្ខជាតិ នៅវេលាថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ ក្រោយពីឈ្លោះប្រកែកគ្នាមួយប្រាវ ទីតាំងនៅផ្ទះរបស់នាង ជាមួយនឹងជនឈ្មោះ Loc រូបនេះ ដែលត្រូវជាអតីតមិត្តប្រុស ហើយនៅថ្ងៃបន្ទាប់នាងក៏បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមគ្រូពេទ្យ មិនមានលទ្ធភាព ជួយស្រោចស្រង់អាយុជីវិតនាងបាន។ ប្រភពបន្តថា ពួកគេទាំងពីរគ្រាន់តែជាអ្នកជិតខាង ភូមិផងរបងជាមួយគ្នា ប៉ុណ្ណោះ មុនពេលមាន ទំនាក់ទំនងស្នេហាអស់រយ:ពេល ១ឆ្នាំ កន្លងមកនេះ ហើយទើបតែកាលពីពេលថ្មីៗនេះផងដែរ ដែលក្មេងស្រីរងគ្រោះ ចង់សុំបែកគ្នា ព្រោះនាងចង់យកពេលវេលា មកផ្តោតលើការសិក្សាវិញ។

បើតាមសម្តីរបស់មិត្តរួមថ្នាក់ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ក៏ធ្លាប់បានប្រាប់ពួកគេដែរ ថានាងចង់ស្លាប់ ព្រោះនាងត្រូវអតីតសង្សារ (Loc) បង្ហោះវីដេអូលើហ្វេសប៊ុក ដើម្បីជាការ សងសឹកនឹងនាង។ មិត្តរួមថ្នាក់នាង បន្ថែមទៀតថា អតីតមិត្តប្រុសនោះ ថែមទាំងធ្លាប់ប្រើហឹង្សា វាយទៅលើនាងទៀតផង។

សារចុងក្រោយមួយ របស់ក្មេងស្រីរងគ្រោះ បានសរសេរផ្ញើរទៅកាន់ឪពុកម្តាយ របស់នាងយ៉ាងដូច្នេះថា៖ «ខ្ញុំសម្លាប់ខ្លួនដោយសារតែ Loc»។

នេះជាបទពិសោធន៍មួយ សំរាប់អ្នកផ្សេងទៀត ពិសេសយុវវ័យ ទុកជាមេរៀន កុំឲ្យប្រព្រឹត្ត ឬដើរតាមគន្លង ក្មេងស្រីរងគ្រោះ ម្នាក់នេះឲ្យសោះ៕

ប្រភព៖ Thanhniennews

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម