នារីម្នាក់​ត្រូវ​ ប្រុស​ស្នេហ៍ នាំ​ទៅ​ដេក​ ផ្ទះ​សំណាក់ ហើយ​បោក​ យក​ម៉ូតូ​ ទៅ​បញ្ចាំបាត់

 
 

រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​ ព្រម​ទាំង​ក្រុម​គ្រួសារ​បាន ​ធ្វើ​ដំណើរ​មក​ប្តឹង​នគរ​បាល​ ប៉ុស្តិ៍​បឹង​សាឡាង​នៅ​ថ្ងៃ​ទី​២២ មិថុនា នេះបន្ទាប់​ពីនារី​រូប​នោះ លង់​ខ្លួន​ចូល​ផ្ទះ​សំណាក់​ ជាមួយ​គូ​ស្នេហ៍​ ហើយ​ត្រូវ​បាន​គូស្នេហ៍ ​បោក​យក​ម៉ូតូមួយ​គ្រឿង​ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CH០២៧៩ យក​ទៅ​បញ្ចាំ​បាត់​។

នារី​ដែល​ចាញ់ ​កល​ប្រុស​ស្នេហ៍​រូប​នោះ​ មាន​អាយុ​២០​ឆ្នាំ ជា​សិស្ស​​ មាន​ទី​លំនៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ចំណែក​ប្រុស​ស្នេហ៍​ឈ្មោះ​ជា បញ្ញា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​​ក្រោយ​វិទ្យា​ល័យ​ជា​ស៊ីម សាមគ្គី​ សង្កាត់​បឹង​សាឡាង​។ ជន​សង្ស័យ​ ឈ្មោះ​ជា បញ្ញា ត្រូវ​ក្រុម​គ្រួសារ​នារី​ខាងលើ ​ប្តឹងចោទ​ប្រកាន់​ថា បង្ខាំង​កូនស្រី​គាត់​ហើយ ​បោក​យក​ម៉ូតូ​ទៅ​បាត់​ទៀត​។

តាម​ការ​ឱ្យ​ដឹង​ពី ​នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា រូប​នាង​ និង​ជន​សង្ស័យ​បាន​ ស្រឡាញ់​គ្នា​រយៈ​ពេល​៣​ឆ្នាំ​ហើយ​ ហើយ​នៅ​ថ្ងៃ​ទី​១៩ មិថុនា វេលា​ម៉ោង៩​ព្រឹក ជន​សង្ស័យ​បាន​ហៅ​ នាង​ចេញ​មក​ក្រៅ​ ​លុះ​ដល់​ពេល​រសៀល​ ពួក​គេ​ក៏​នាំ​គ្នា​ទៅ​ដេក​ផ្ទះ​សំណាក់ ​យី​ហោ​ស៊ី​យ៉ុង​ ក្នុង​ភូមិ​ត្រពាំង​ឈុក សង្កាត់​ទឹក​ថ្លា ។

នារី​រង​គ្រោះ​បន្ត​ថា បន្ទាប់​ពី​នាង​ដេក​លក់​ ជន​សង្ស័យ​បាន​លួច​​​ម៉ូតូ​ របស់​នាង​យក​ទៅ​បញ្ចាំ​បាត់​ ដោយ​ខ្លាច​ឪពុក​ ម្តាយ​ស្តី​បន្ទោស​រឿង​បាត់​ម៉ូតូ​ នា​ង​មិន​ហ៊ាន​ចូល​ផ្ទះ​ទេ។ លុះ​នៅ​ថ្ងៃ​ទី​២១ មិថុនា វេលា​ម៉ោង​២​រសៀល​ ស្រាប់​តែ​បង​ប្អូន​របស់ ​​នាង​ប្រទះ​ឃើញ​នាង​ និង​គូ​ស្នេហ៍​នៅ​តាម​ផ្លូវ​ ក្នុង​សង្កាត់​បឹង​​សាឡាង​ក៏​ ហៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នាំ​នាង​ទៅ​ដាក់​ពាក្យ​ប្តឹង​​​ ចំណែក​ជន​សង្ស័យ ​បាន​រត់​គេច​ខ្លួន​បាត់។

ខណៈ​ពេល​ សមត្ថ​កិច្ច​កំពុង​សួរ​នាំ​ នារី​រង​គ្រោះ​បាន​ដួល​សន្លប់​ ដោយ​សារ​តែ​ភ័យ​ខ្លាច​ ឪពុក​ម្តាយ​ស្តី​បន្ទោស​ ​។ បន្ទាប់ពី​សួរ​នាំ​រួច ដោយ​សារ​រឿង​ហេតុ​ កើត​នៅ​សង្កាត់​ទឹក​ថ្លា សមត្ថ​កិច្ច​បាន​ណែ​នាំ ​ឱ្យ​នារី​រង​គ្រោះ និង​សាច់​ញាតិ​ទៅ​ដាក់​ពាក្យប្តឹង​នៅ ​សង្កាត់​ទឹក​ថ្លា​វិញ​៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម