ភ្ជួរ​ដាស់ដី ​ស្រែ​ក្នុង​ តំបន់​មាន​មីន ផ្ទុះ​រង​របួសធ្ងន់

 
 

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ ដោយសារ​ផ្ទុះ​មីន​ពេល​កំពុង​ភ្ជួរស្រែ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២០ មិថុនា​២០១៥ នៅ​ចំណុច​វាលស្រែ​បឹង​អំពិល ស្ថិត​ក្នុងភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ។

សាច់ញាតិ​ជន​រង​គ្រោះ ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​ស៊ិ​ន រាំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឡី ឃុំ​គោក​រមៀត ស្រុក​ថថ្មពួក ខេត្តបន្ទាយមានជ័យ ។

​សាច់ញាតិ​ ជន​រង​គ្រោះ​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បាន​ប្រើគោ​យន្ត​កន្ត្រៃ​ ទៅ​ភ្ជួរ​ដាស់ដី​ស្រែ និង​ដំបូក ខណៈ​ពេល​កំពុង​ភ្ជួរស្រែ​ជិត​រួច​ហើយ​នោះ និង​ដោយ​មាន​ភ្លៀង​ធ្លាក់​ ជោគ​ជាំ​ផង ក៏​ភ្ជួរចំ​មីន​ផ្ទុះ​បណ្តាល​ឱ្យ​ ជន​រង​គ្រោះ​រង​របួស​ធ្ងន់ ដាច់​ប្រអប់ដៃ​ខាងឆ្វេង បាក់​ភ្លៅ​ខាងឆ្វេង និង​ត្រូវ​អំបែង​សុះ​ពេញ​ខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​ អង្គការ​ហា​ឡូ​ត្រាស់​ដោះ​មីន​ដឹក​ទៅសង្គ្រោះ​បន្ទាន់ ​នៅមន្ទី​ពេទ្យ​បង្អែក​ស្រុកថ្មពួក ។

កម្លាំង​អង្គការ ​ហា​ឡូ​ត្រាស់​បាន​ប្រាប់​ថា ចំណុច​ដែល​ប្រជាពលរដ្ឋ ​រង​គ្រោះ​ដោយសារ​គ្រាប់​មីន គឺ​កម្លាំង​អង្គការ​ហា​ឡូ​ត្រាស់​មិន​ទាន់ ​បាន​ដោះ​មីន​នៅឡើយ តែ​ប្រជាពលរដ្ឋ​បាន​រាន​ព្រៃ​ធ្វើស្រែ ទើប​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​បែប​នេះ​ ។

អង្គការ​ហ​ហា​ឡូ​ត្រាស់​ សូម​អំពាវនាវ​បញ្ឈប់​ឱ្យ ​ប្រជាពលរដ្ឋ​រាន និង​ចូល​ដែន​ហាមឃាត់ ​ដែល​មាន​ផ្លា​ក​សញ្ញា​គ្រាប់​មីន ព្រោះ​ជា​កន្លែង​មិន​ទាន់​ដោះ​មីន​ នៅឡើយ​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម