អាជ្ញាធរ ខណ្ឌដូនពេញ ចុះផ្អាក សំណង់ ផ្ទះល្វែង មួយកន្លែង ពីព្រោះចាក់សាប ឡប់ឡែមុខផ្ទះ ខ្ពស់ជាងចិញ្ចើម ផ្លូវសាធារណៈ
ភ្នំពេញ៖ ការដ្ឋានសំណង់មួយកន្លែង ដែលចាក់សាបឡប់ឡែ ខាងមុខផ្ទះ ខ្ពស់ហួសចិញ្ចើមផ្លូវ សាធារណៈ ត្រូវ បាន កម្លាំងអាជ្ញាធរ ខណ្ឌដូនពេញ ចុះផ្អាក ដោយទុករយៈពេលឲ្យ មួយសប្តាហ៍ដើម្បី ឲ្យម្ចាស់ការដ្ឋាន សំណង់នោះ រុះរ៉ើដោយខ្លួនឯង បើមិនអនុវត្តតាម ការណែនាំទេ នោះអាជ្ញាធរ មិនទទួលខុសត្រូវ ក្នុងការខូចខាត ទ្រព្យ សម្បត្តិឡើយ។
អាជ្ញាធរខណ្ឌដូនពេញ បានចុះផ្អាកការដ្ឋានសំណង់ ខាងលើនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៣៩ ផ្លូវលេខ១៣ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុវណ្ណរ៉េត។
អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពី ប្រជាពលរដ្ឋជិតខាង បានរាយ ការណ៍ថា ការដ្ឋាន សំណង់ផ្ទះ មួយល្វែងនោះ បាននឹងកំពុងសាងសង់ ចាក់សាបឡប់ឡែខាងមុខផ្ទះ របស់ខ្លួន រំលោភលើកចិញ្ចើម ផ្លូវសាធារណៈ ចាក់ខ្ពស់ពីចិញ្ចើមផ្លូវ សាធារណៈ និងជាពិសេស ទៀតខ្ពស់ជាង ចិញ្ចើមផ្លូវ នៃផ្ទះអ្នកជិតខាងនោះ ទើបកម្លាំង អាជ្ញាធរ ខណ្ឌដូនពេញ ផ្នែកជំនាញសំណង់បាន ចុះទៅផ្អាកសំណង់នោះ ដោយបង្គាប់ឲ្យស្ត្រីម្ចាស់ផ្ទះ ត្រូវរុះរ៉ើចេញ ដោយទុកឱកាស ឲ្យក្នុងរយៈពេល១សប្តាហ៍ ធ្វើយ៉ាងណាត្រូវសាងសង់ ឲ្យដូច មុខផ្ទះអ្នកជិត ខាង បើមិន អនុវត្តតាមការណែនាំ នោះទេអាជ្ញាធរ នឹងចុះមកអនុវត្តម្តងទៀត ដោយមិនទទួលខុស ត្រូវក្នុងខូចខាត ទ្រព្យឡើយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!