នគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួន ខ្មាន់កាំភ្លើង ជនជាតិរុស្ស៊ីម្នាក់ ក្នុងករណីបាញ់គ្នា នៅសណ្ឋាគារ ឃ្វីនកូ

 
 

ព្រះសីហនុ : ស្នងការ ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ មុននេះថា កម្លាំងនគរបាលព្រហ្មទណ្ឌ របស់លោក បានចាប់ខ្មាន់ កាំភ្លើងម្នាក់ ជាជន ជាតិរុស្ស៊ី ក្នុងករណី បាញ់ប្រហារគ្នា នៅសណ្ឋាគារ ឃ្វីនកូ កាលពី ខែមេសា ឆ្នាំ២០១៥កន្លងទៅ។

បុរសជនជាតិរុស្សី មានឈ្មោះ Roman Dragomir អាយុ៤០ឆ្នាំ ត្រូវបានលោក លី សូដាណែត ចៅក្រមសើបសួរ សាលាដំបូងខេត្ត ព្រះសីហនុ ចេញដីកា ចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ក្រោមបទ ចោទប្រកាន់ ហិង្សាដោយចេតនា ដោយមានស្ថាន ទម្ងន់ទោស ប្រព្រឹត្តទៅ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៥ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម