ទិវាអន្តរជាតិ ស្តីពីយូហ្គា (International Day of Yoga ) រៀបចំ នៅមុខ ប្រាសាទ អង្គរវត្ត មានអ្នកចូលរួម រាប់ពាន់នាក់
សៀមរាប៖ កាលពីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ ជាលើកទី១ នៃទិវាអន្តរជាតិ ស្តីពីយូហ្គា (International Day of Yoga) ដែលមាន បណ្តាលប្រទេស ជាច្រើន នៅជុំវិញពិភពលោក បានចូលរួម។ ជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជា ក៏មានវត្តមាន ចូលរួមក្នុងព្រឹត្តិការណ៍ អន្តរជាតិមួយនេះដែរ ដោយបានរៀបចំឡើង នៅពីមុខ ប្រាសាទអង្គរវត្ត និងមានអ្នកចូលរួម យ៉ាងច្រើនកុះករ។
រូបភាពអ្ននចូលរួមក្នុងទិវាយូហ្គាអន្តរជាតិ (International Day of Yoga) នៅមុខប្រាសាទអង្គរវត្ត
យោងតាមរូបភាព ជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញឲ្យឃើញថា កាលពីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ គឺជាលើកដំបូង នៃទិវាអន្តរជាតិ ស្តីពីយូហ្គា (International Day of Yoga) ដែលមានមនុស្ស ដល់ទៅរាប់លាននាក់ នៅជុំវិញ ពិភពលោក បានចូលរួម ហាត់យូហ្គា នេះ។
បន្ថែមពីនេះទៅទៀត ទិវានេះ ពិតជាមាន សារៈប្រយោជន៍ណាស់ ចំពោះការធ្វើសមាធិ សម្រួលអារម្មណ៍ ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំង ធើ្វឲ្យសុខភាព និងរាងកាយ បានមាំមួន ល្អទៀតផង។ ជាពិសេសទៅទៀត ទិវាមួយនេះ ក៏ទទួលបាននូវ ការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីអ្នកចូលរួម ក៏ដូចជាភ្ញៀវទេសចរ ទាំងអស់ ដោយទិវានេះ បានរៀបចំផ្ទាល់ នៅពីមុខបរិវេណ ប្រាសាទអង្គរវត្ត ដែលជា បេតិកភណ្ឌជាតិខ្មែរ ដ៏ល្បី នៅលើសកលលោក។
រូបភាពអ្ននចូលរួមក្នុងទិវាអន្តរជាតិ ស្តីពីយូហ្គា (International Day of Yoga) នៅមុខប្រាសាទអង្គរវត្ត
គួរបញ្ជាក់ផងដែរថា ទិវានេះ ត្រូវបានផ្តួចផ្តើមឡើង ដោយលោកនាយករដ្ឋមន្រ្តី នៃប្រទេសឥណ្ឌា ដែលបានដាក់ សំណើរ នេះទៅកាន់ មហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីប្រារព្ធទិវានេះ ជារៀងរាល់ឆ្នាំ តែម្តង៕
រូបភាពអ្ននចូលរួមក្នុងទិវាអន្តរជាតិ ស្តីពីយូហ្គា (International Day of Yoga) នៅមុខប្រាសាទអង្គរវត្ត
ប្រភព៖ ហ្វេសប៊ុក
កែសម្រួលដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!