បុរស​ម្នាក់ ​ផឹក​ថ្នាំពុល ​សម្លាប់​ខ្លួន សង្ស័យ​ តូចចិត្ត​ប្រពន្ធ​ មិន​ឱ្យ​រួមដំណេក

 
 

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ទំនងជា​តូចចិត្ត ​នឹង​ប្រពន្ធ​មិន​ឲ្យ​រួមដំណេក ទើប ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ផឹកថ្នាំ​ពុល​សញ្ញា​ក្បាល​ខ្មោច កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ មិថុនា ២០១៥ នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ ស្ថិត​នៅ​ភូមិ​អូរ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត គ្រា​ដែល​ប្រពន្ធ​គេច​ ទៅ​ដេក​ផ្ទះ​អ្នក​ជិតខាង​ ។

អធិការរង​ស្រុក​សំឡូត លោក​ម៉ែ​ន រី​ម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​រ៉ែ​ម រ៉ា អាយុ​៣៥​ឆ្នាំ បាន​ផឹកថ្នាំ​ពុល​ដែល​មាន​សញ្ញា​ក្បាល​ខ្មោច ដែល​កសិករ​នៅ​តំបន់​នោះ​ ប្រើ​សម្រាប់​បាច​បំពុល​សត្វ​ចាប ដែល​ស៊ី​បំផ្លាញ​ស្រូវ ពេល​នៅ​ក្នុងផ្ទះ​ម្នាក់ឯង រីឯ​ប្រពន្ធ​គេច​ទៅ​ដេក ​នៅផ្ទះ​អ្នក​ជិតខាង បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​ជាមួយ​គ្នា ​មួយ​ប្រាវ​កាលពី​ក្បាល​ព្រលប់ ។

សាច់ញាតិ​ជន​រង​គ្រោះ​ដែល​នៅ​ក្បែរ​នោះ បានដឹង​ភ្លាម​ៗ​បន្ទាប់​ពី​បុរស​នេះ​ផឹកថ្នាំ ​ពុល​ប្រកាច់​បែកពពុះមាត់​ធ្លាក់​ពីលើ​គ្រែ តែ​ហួសពេល​នឹង​ជួយ​សង្គ្រោះ ​ទៅ​ហើយ ។

ប្រភព​មិន​ច្បាស់ការ​ពី​អ្នក​ជិតខាង និង​សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ការ​សម្លាប់​ខ្លួន​នេះ​ ទំនងជា​បណ្តាល​មក​ពី​ប្រពន្ធ​មិន​ឱ្យ​រួមដំណេក ព្រោះ​ជា​ញឹកញាប់​គេ​​ឃើញ ​ប្ដី​ប្រពន្ធ​១​គូ​នេះ​តែង​ឈ្លោះប្រកែក​គ្នា​ ដែល​ភាគច្រើន​គឺ​រឿង​រួម​ដំណេក ដែល​ពេល​ខ្លះ​គេ​លឺ ​ប្រពន្ធ​និយាយ​​បដិសេធ​ត្រង់​ៗ ​មិន​ឲ្យ​ប្ដី​ដេក​ជិត ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម