ខ្ចីម៉ូតូមិត្តភក្តិទៅបញ្ចាំ យកលុយ លេងល្បែង ត្រូវ ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបុរសម្នាក់តាមរកឃើញ និងប្តឹងឱ្យ កម្លាំង នគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវចាប់ ឃាត់ខ្លួន ក្រោយពី រូបគេបានបោក យកម៉ូតូ ១គ្រឿងពីមិត្តភក្តិយក ទៅបញ្ចាំ បានប្រាក់ ៧០០ដុល្លារ យកទៅលេងល្បែង នៅកាស៊ីណូ មួយកន្លែងក្នុង ក្រុង ភ្នំពេញចាញ់អស់ ហើយគេច ខ្លួនបាត់ មួយរយៈ ។ ហេតុការណ៍ចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាល ពីវេលាម៉ោង៦ និង៤៥ នាទីព្រឹក ថ្ងៃទី២១ មិថុនា ២០១៥ នៅចំណុចផ្ទះ ជួលលេខ៩៧ ផ្លូវលេខ៩៩ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ ខ្លួនបាននេះ មានឈ្មោះសាន់ ឌីសុន ហៅប៊យ អាយុ២២ឆ្នាំ មុខរបរជា អ្នកភ្លេងតាម ភោជនីយដ្ឋាន មានទីលំនៅ ផ្ទះជួលលេខ ១៧ ផ្លូវលេខ៩៩ ក្នុងសង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ កន្លង ទៅនេះ បុរសជា ជនសង្ស័យ បានខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០១៤ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-5105 ពីបុរសម្នាក់ ដែលត្រូវជាមិត្តភក្តិ មានឈ្មោះលី ណារុន អាយុ២៦ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ ដោយ ប្រាប់ថា «ខ្ចីជិះទៅយក លុយពីគេ» ហើយក៏ បាត់ រហូតទៅ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា «រូបគេពិតជាបានបោក យកម៉ូតូរបស់ ជនរងគ្រោះមែន ដោយយកទៅបញ្ចាំនៅម្ តុំផ្សារឃ្លាំង រំសេវ បានប្រាក់ ៧០០ដុល្លារ ហើយប្រាក់ ទាំងនោះលេង ល្បែងនៅ កាស៊ីណូ ចាញ់អស់ហើយ» ។
ពេលនេះជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវក៏ បានកសាង សំណុំរឿង បញ្ជូនទៅ កាន់អធិការដ្ឋាន នគរបាល ខណ្ឌ ចំការមនដើម្បី ចាត់ការ តាមនិតិ វិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!