ម៉ោង​​២​រសៀល​​នេះ មន្ទីរ​ប្រឆាំង​​គ្រឿងញៀន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ក្រុម​​ជនជាតិ​ចិន​ជួញដូរ​​គ្រឿងញៀន​ជាង​​៥៤​គីឡូ​ក្រាម

 
 

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០២​រសៀល ​ថ្ងៃ​ទី​២០ មិថុនា ២០១៥ នេះ នៅ​មន្ទីរ​ប្រឆាំង​ គ្រឿង​ញៀន ​ក្រសួងមហាផ្ទៃ នឹង​រៀបចំ​ បើក​សន្និសីទកាសែត​មួយ​ ស្តី​ពី​ករណី​ បង្ក្រាប​គ្រឿងញៀន ​ដ៏​ធំ​មួយ ដែល​ដឹកនាំ ​ដោយ​លោក​ឧត្តម​សេនីយ៍ ម៉ក់ ជី​តូ អនុរដ្ឋលេខាធិការ និង​អគ្គស្នងការ​រង​ នគរបាល​ជាតិ ។

គួរ​រំលឹក​ថា ជនសង្ស័យ​ ប្រុស​-​ស្រី​៣​នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ បង្ក្រាប​បាន​ពាក់ព័ន្ធ​ ពី​បទ​ជួញដូរ​ គ្រឿងញៀន កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី ​យប់​ថ្ងៃ​ទី​១៦ មិថុនា ២០១៥ កន្លង​មក ស្ថិត​នៅ​ចំណុច​ ផ្ទះ​លេខ C19 ផ្លូវ​បេតុង ក្នុងសង្កាត់​ ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រួម​ទាំង​​ដកហូត​ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន ​ទម្ងន់​៥៤,៥៩៩.៦០​ក្រាម​, ទូរស័ព្ទ​ដៃ​៥​គ្រឿង​, លិខិតឆ្លងដែន​៣, សៀវភៅ​កត់ត្រា ​ទិញ​-​លក់ ​គ្រឿងញៀន​៤ ។

ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​ផល រ៉ា​នី ហៅ​ខេ​ខេ អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​នី យ៉ុ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន និង​៣-​ឈ្មោះ​គឹ​ង យាន​ភឹង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម