ដឹកលុយ ជាង២០ម៉ឺនដុល្លារ តាមរថយន្ត ឆ្លងដែនមកកម្ពុជា គយឃាត់ សង្ស័យជា លុយងងឹត
ខេត្តស្ទឹងត្រែង ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៨ មិថុនា ២០១៥ បន្ទាប់ពីកម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ដែលប្រចាំនៅច្រកអន្តរជាតិ ត្រពាំងគ្រៀល បានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្ត ព្រមទាំងមានលុយដុល្លារ សុទ្ធចំនួនជាង២០ម៉ឺនដុល្លារ ដែលនាំពីប្រទេសឡាវ ចូលមកកម្ពុជា ។
ករណីនេះជំហាន ដំបូងត្រូវគេសង្ស័យថា ប្រាក់ដុល្លារទាំងនោះអាចមាន ជាប់ពាក់ព័ន្ធលុយងងឹត ដូចជាការជួញដូរ ថ្នាំញៀនឆ្លងដែន តែក្រោយមក មានការសាកសួរជាច្រើនម៉ោង ព្រមទាំងមានការឆ្លើយឆ្លង ពីអគ្គរងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លុយដុល្លារជាង ២០ម៉ឺនដុល្លា រួមជាមួយរថយន្ត ឡិចស៊ីស៤៧០នោះ ត្រូវបានប្រគល់ទៅឱ្យ ម្ចាស់ដើមវិញទាំងអស់ ។
ប្រភពដដែលបន្តថា ការឃាត់លុយដ៏ច្រើនសន្ធឹកសន្ធាប់នោះ គឺជាលុយមិនស្របច្បាប់ តែក្រោយពីមានការអះអាង ជាក់លាក់ថាលុយដុល្លារចំនួន ២៤១.០០០ដុល្លារនោះ គឺជាលុយរបស់ ក្រុមហ៊ុនមួយឈ្មោះ SAMWHAN CORP (CHAMPAS AK PROVINCE LAO) ដែលត្រូវបានទូទាត់សងមកក្រុមហ៊ុន ANGKOR HEAVY MOTOR co,ltd (PHNOM PENH CAMBODIA) ថ្លៃទិញអេស្កាវ៉ាទ័រ ហើយមានរាំងស្ទះដោយសារ ធនាគារនៃប្រទេសឡាវ និងកម្ពុជា ចំថ្ងៃសម្រាប់ និងតម្រូវការរបស់ក្រុមហ៊ុន នៅកម្ពុជាត្រូវការលុយចាំបាច់ ទើបក្រុមហ៊ុននៅប្រទេសឡាវ ដឹកនាំលុយទាំងនោះ តាមរថយន្តបែបនេះ ។
ប្រភពឱ្យដឹងថា សមាសភាពដែលមានការចូលរួមនោះ មានអនុប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងគ្រៀល នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ មន្ត្រីកាំកុងត្រូល ជំនួយការប្រធានស្នាក់ការខេត្ត និងប្រធាននគរបាល B.L.O ផងដែរ ។
មន្ត្រីម្នាក់ដែលមានសមាសភាព ចូលរួមទាំងនោះបានប្រាប់ ឱ្យបញ្ជាក់ដឹងដែរថា ក្រោយការឃាត់រថយន្ត និងអ្នកតំណាង ក្រុមហ៊ុនលោក KIM SUN GYU ព្រមទាំងលុយដុល្លារទាំងនោះ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច បានធ្វើការបញ្ចប់ និងប្រគល់លុយ ដុល្លារព្រមទាំងរថយន្តឡិចស៊ីស៤៧០ ឱ្យទៅម្ចាស់ដើមវិញ បន្ទាប់ពីការបញ្ជា របស់លោកហ៊ីវ គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតាមរយៈទូរស័ព្ទ នៅវេលាបន្ទាប់ក្នុងថ្ងៃដដែលនោះ ដោយបានឯកភាពអនុញ្ញាត ឱ្យប្រគល់ជូនទៅម្ចាស់ដើមវិញ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!