និស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​ភាសាអង់គ្លេស​ ម្នាក់​ ចង.ក​ សម្លាប់​ខ្លួន ​ក្នុង​បន្ទប់​ជួល

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជានិស្សិតឆ្នាំទី៣ ផ្នែកភាសាអង់គ្លេស នៅសាលាវេស្ទើន និងស្នាក់នៅ ផ្ទះជួល ផ្ទះលេខ២៤៩A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវសាច់ញាតិ ប្រទះឃើញ ចង.កសម្លាប់ខ្លួន ភ្ជាប់នឹង ព្រិលបង្អួច ក្នុងបន្ទប់ ដោយពុំដឹង មូលហេតុ កាលពីព្រឹក ថ្ងៃទី១៩ មិថុនា ២០១៥។

ទោះបែបណា នៅម៉ោង១១ព្រឹក ថ្ងៃដដែល ទើបសមត្ថកិច្ច ទទួលដំណឹងនេះ ហើយចុះ ទៅត្រួតពិនិត្យ ខណៈសាកសព ត្រូវបានក្រុមគ្រួសារ ស្រាយខ្សែចំណង ដាក់ចុះទៅហើយ។

ជនរងគ្រោះ ខាងលើមានឈ្មោះ នី សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកភាសាអង់គ្លេស នៅសាលាវេស្ទើន ស្នាក់នៅផ្ទះជួល ចំណុចខាងលើ និងមានស្រុកកំណើត ភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ។

ជុំវិញករណីខាងលើ ក្រុមគ្រួសារ មិនបានដឹងមូលហេតុ ពិតប្រាកដដែលនាំ ឲ្យជនរងគ្រោះ គិតខ្លីសម្លាប់ខ្លួន ដោយចង.ក នេះទេ។ទោះយ៉ាងណាបើ តាមសំដីឈ្មោះ សុន សុភណ្ឌ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាមិត្ត ដែលស្នាក់នៅបន្ទប់ ផ្ទះជួលជាមួយ ជនរងគ្រោះ (សព) បានបំភ្លឺខ្លះៗថា នៅក្នុងបន្ទប់ ផ្ទះជួលនេះ មានគ្នាទាំងអស់ ៧នាក់ ដោយរៃអង្គាស លុយគ្នា ចេញថ្លៃជួលផ្ទះនេះ ស្នាក់នៅរួមគ្នា អស់រយៈពេល ជាងកន្លះឆ្នាំ មកហើយ។

ចំណែកជនរងគ្រោះរូបនេះ ពុំដែលមានទំនាស់ អ្វីជាមួយអ្នកណាទេ ប៉ុន្តែនៅមុនពេល កើតហេតុ ប៉ុន្មានថ្ងៃមុននេះ គ្រាន់តែសម្ដែង អាការៈក្រៀមក្រំ ពិបាកចិត្ត ដោយពុំនិយាយ ប្រាប់គេឯង ឲ្យដឹងនោះទេ។

ជាមួយនោះ ខណៈមិត្តភក្ដិខ្លះ ចេញទៅធ្វើការ ខ្លះទៅរៀន ពេលត្រឡប់មកវិញ ស្រាប់តែឃើញ ឈ្មោះ នី សំណាង បានចង.ក សម្លាប់ខ្លួន ដោយកន្សែងពោះគោ ភ្ជាប់នឹងព្រិលបង្អួច ក្នុងបន្ទប់ផ្ទះជួលនេះ ស្លាប់បាត់ទៅហើយ។

ប៉ូលិសបាននិងកំពុង ស៊ើបអង្កេតរឿងនេះ ដោយសារ សាកសព ពុំបានឃើញ នៅជាប់ចំណង ចង.ក ត្រង់ព្រិលបង្អួចទេ គឺគេទម្លាក់ចុះ មកលើកម្រាលឥដ្ឋ រួចទៅហើយ ។ ទោះបែបណា លោកម៉ក់ ហុង អធិការប៉ូលិស ខណ្ឌសែនសុខ បានបង្ហើបថា ជនរងគ្រោះ ធ្វើអត្តឃាត ដោយចង.ក ពិតប្រាកដ ដោយឆ្លងកាត់ ការពិនិត្យ ធ្វើកោសល្យវិច័យ ពីប៉ូលិស ខាងបច្ចេកទេសនោះ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម