ញាក់សាច់! បុរសម្នាក់ បែកគ្នាជាមួយមិត្តស្រី សុខចិត្តកាត់ ទ្រព្យសម្បតិ្តទាំងអស់ ជាពីរចំរៀក ចែកគ្នាស្មើ (មានវីដេអូ)

 
 

អាល្លឺម៉ង់៖ បុរសបែកបាក់ស្នេហាម្នាក់ បានកាត់របស់របរ គ្រប់យ៉ាង ដែលគាត់មានជាពីរចំណែក ដើម្បីចែកឲ្យទៅ អតីតមិត្តស្រីរបស់ខ្លួន ដែលចែកផ្លូវគ្នាជាមួយគាត់។


រថយន្តដែលគាត់កាត់ពាក់កណ្តាលឲ្យមិត្តស្រី

បុរសដែលមានគណនី លើ eBay ឈ្មោះ der.juli រូបនេះ បានកាត់ទ្រព្យសម្បតិ្ត មានតំលៃរបស់ខ្លួន ទាំងអស់ ជា២ រួមមានដូចជា ទូរទស្សន៍ ទូរសព្ទ iPhone 5 កុំព្យូទ័រយួរដៃ ជាដើម ហើយសូម្បីតែរថយន្ត ក៏គាត់កាត់ដែរ។

បន្ទាប់ពីកាត់ទ្រព្យសម្បតិ្ត ទាំងអស់ជា២រួចហើយ គាត់បានផ្ញើរមួយចំណែក ឲ្យទៅអតីតមិត្តស្រី ហើយមួយចំណែកដែលនៅសល់ គាត់បានដាក់លក់នៅលើគេហទំព័រ eBay ដែលមានដូចជា ឡានមួយចំហៀង លក់ត្រឹមតំលៃជាង ៣ដុល្លារអាមេរិកប៉ុណ្ណោះ។ មានរបស់របរច្រើនទៀត ដែលគាត់បានកាត់ជា២ ដូចជា កៅអី កង់ តុក្កតាខ្លាឃ្មុំ ឧបករណ៍ថត REM record សាឡុង និងប្រអប់ដាក់សំបុត្រ។

បន្ថែមពីនេះទៀត បុរសជនជាតិអាល្លឺម៉ង់ ខាងលើ ក៏បានបង្ហោះ វីដេអូនៅលើ YouTube ដែលមានចំណងជើងថា “សំរាប់ Laura” ដែលនៅក្នុងវីដេអូគាត់បានថតសំភារៈ ទ្រព្យសម្បតិ្តទាំងអស់ ដែលត្រូវបានកាត់ចេញជា២ចំណែក ភ្ជាប់ជាមួយសារ ដែលសរសេរថា “អរគុណអ្នក ខ្លាំងណាស់ Laura សំរាប់រយៈពេល ១២ ឆ្នាំដ៏រីករាយ! អ្នកពិតជាសាកសម នឹងទទួលបានចំណែក ទាំងអស់ពាក់កណ្តាល”

គួរបញ្ជាក់ផងដែរថា ភាគច្រើន នៃរបស់ដែលគាត់ដាក់លក់នៅលើ eBay មានតំលៃតែជាង ១ដុល្លារអាមេរិកប៉ុណ្ណោះ ហើយមានតែ Apple Macbook Pro មួយប៉ុណ្ណោះ ដែលលក់ហាក់ថ្លៃជាងគេ គឺក្នុងតំលៃ ជិត ១១ ដុល្លារអាមេរិក៕


កៅអីត្រូវកាត់ចេញពាក់កណ្តាល


មួកសុវត្ថិភាពត្រូវកាត់ចេញពាក់កណ្តាល


កង់ក្រោយកាត់ចេញពាក់កណ្តាល


ទូរទស្សន៍ក្រោយកាត់ចេញពាក់កណ្តាល


កុំព្យូទ័រយួរដៃក្រោយកាត់ចេញពាក់កណ្តាល


សាឡុងពាក់កណ្តាលដែលនៅសល់


គ្រែពាក់កណ្តាលដែលនៅសល់


សកម្មភាពបុរសរូបនោះកំពុងប្រើម៉ាស៊ីនកាត់ឡានជាពីរ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម