ជឿ​អត់​ថា​ នីកូ ពិតជា​អត់​ចេះ​ប្រើ Facebook?

 
 

លោក នីកូ ប្រាប់​ថា​ លោក​មិន​​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ទេ ហើយ Page ក៏​ដូច​ជា​ឈ្មោះ​ទាំង​ប៉ុន្មាន​ដែល​មាន​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ត្រូវ​លោក​បញ្ជាក់​ថា​សុទ្ធតែ​គេ​បង្កើត​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព។

ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ជឿ​ដែរ​ទេ​ថា នីកូ ពិត​ជា​អត់​ប្រើ Facebook ដូច​ការ​លើក​ឡើង​របស់​លោក?

ការ​លើក​ឡើង​ដូច្នេះ​ពី​សំណាក់​តារា​ចម្រៀង​វ័យ​ក្មេង​លោក នីកូ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បណ្ដាញ​សង្គម Facebook នេះ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​មនុស្ស​ទូទាំង​ពិភពលោក។

ជា​ពិសេស​តារា​តែ​ម្ដង​ពួកគេ​បង្កើត​បណ្ដាញ​សង្គម​ខាង​លើ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន។ សូម្បី​តែ​សិល្បករ សិល្បការិនី​ខ្មែរ​បច្ចុប្បន្ន​ក៏​បង្កើត​ Facebook ដើម្បី​រក​សំឡេង​គាំទ្រ​ពី​មហាជន​ផង​ដែរ។ ចុះ​ហេតុ​អ្វី​ នីកូ​ និយាយ​បែប​នេះ?

អានអត្ថបទ៖ សុខ ពិសី ងាក​​មក​ចាប់​ដៃ​ថត​រឿង​​​នឹង នីកូ​វិញ​ម្ដង!

page ដាក់​ឈ្មោះ​ថា Niko SD បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook

ក្នុង​ពិធី​ក្រុង​ពាលី​រឿង ​”សង្សារ​ខ្មោច” ដែល​លោក​បាន​ដើរ​តួឯក​លើក​ដំបូង​ជា​មួយ​នឹង​ កញ្ញា សុខ ពិសី​លោក នីកូ ប្រាប់​ថា៖ “បង​ជួយ​ចុះ​ផ្សាយ​ឱ្យ​ខ្ញុំ​ផង ខ្ញុំ​អត់​មាន​ប្រើប្រាស់ Facebook​ទេ”។

តារា​ចម្រៀង​រូប​នេះ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៀត​ទេ​នៅ​ពេល​អ្នក​សារព័ត៌មាន​ចង់​ដឹង​ព័ត៌មាន​​លម្អិត​ជាង​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ពិធីករ​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ​លោក​មិន​ជឿ​នោះ​​ទេ​ថា ​តារា​ចម្រៀង​លោក នីកូ ពុំ​មាន​បណ្ដាញ​សង្គម Facebookប្រើប្រាស់។ លោក​ថា នេះ​គ្រាន់តែ​ជា​ការ​គេចវេះ​រឿង​អ្វី​មួយ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​សាន់ដេ​ខាង​លើ​តែ​ប៉ុណ្ណោះ។

មើល Page Facebook របស់​ នីកូ​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ ចុចត្រង់​នេះ

ពិធីករ​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា៖ “បង​ឯង​ជឿ​ដែរ​ថា​គាត់​អត់​ប្រើប្រាស់​ Facebook។ អត់​ប្រើ​អី​បើ​ខ្ញុំ​ទើប chart មួយ​គាត់​ប៉ុន្មាន​ថ្ងៃ​មុន​ហ្នឹង”។

មិន​មែន​តែ​លោក នីកូ មួយ​ទេ​ដែល​លើក​ឡើង​ថា​ អត់​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ល្បីល្បាញ​មួយ​នេះ សូម្បី​តែ​កំពូល​តារា​ចម្រៀង ​លោក ព្រាប សុវត្ថិ និង ​តារា​ចម្រៀង​លេចធ្លោ​របស់​ផលិតកម្ម​សាន់ដេ​ក៏​ធ្លាប់​អះអាង​ដែរ​ថា ​​ពួកគេ​មិន​ចេះ​ប្រើ និង​ លេង Facebook ។

លោក នីកូ និង​កញ្ញា សុខ ពិសី ក្នុង​ពិធី​ក្រុង​ពាលី​រឿង”សង្សារ​ខ្មោច” កាល​ពី​ពេល​ថ្មីៗ

ពិធីករ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​បន្ត​ថា ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ នីកូ​ខាង​លើ​ក៏​ជា​ការ​ត្រឹមត្រូវ​ម្យ៉ាង​ដែរ ព្រោះ​ដើម្បី​បង្ការ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​មក​លើ​ខ្លួន​មាន​មនុស្ស​ខិលខួច​ចង់​យក​​ឈ្មោះ និង ​ប្រជាប្រិយភាព​របស់​ខ្លួន​ទៅ​បោក​ប្រាស់​អ្នក​ដទៃ។ ម្យ៉ាង​ទៀត​ឱ្យ​តែ​តារា​ល្បីៗ​គឺ​មាន​ឈ្មោះ និង​ Page ដូច​គ្នា​ជា​​​ច្រើន​លើ​បណ្ដាញ​បណ្ដាញ​សង្គម Facebook។

ជា​លើក​ទី​មួយ​សម្រាប់​​តារា​ចម្រៀង​​ លោក នីកូ ប្រាប់​ថា​ មិន​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ខណៈ​ការ​បោះ​ជំហាន​ចូល​ផលិតកម្ម​សាន់ដេ​គេ​ឃើញ​មាន​​ Page មួយ​ដាក់​ឈ្មោះ និង​រូប​ថត​ នីកូ​ថា Niko SD ។ តារា​ចម្រៀង​រូប​នេះ​ទើប​នឹង​ទទួល​តំណែង​ជា​តួឯក​ថ្មីៗ​​ជា​មួយ​នឹង​កញ្ញា សុខ ពិសី ក្នុង​ខ្សែ​ភាពយន្ត​ខ្នាន​ធំ​គឺ​រឿង “សង្សារ​ខ្មោច”៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម