ម្តាយធំ កាន់ត្រី អណ្តាតឆ្កែ បន្លាចក្មួយលេង ត្រីបង្រះ លោតចូលមាត់ ស្លាប់ក្មួយ អាយុ៧ខែ
រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់ អាយុទើប៧ខែ បានស្លាប់ បន្ទាប់ពីបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ គន្ឋបុប្ផា ក្រោយពេលម្តាយធំ បានយក ត្រីអណ្តាតឆ្កែ កាន់បន្លាចលេង បណ្តាលឲ្យ ត្រីបង្រះ លោតចូលក្នុងមាត់ ។
ហេតុការណ៍ដ៍កម្រនេះ បានកើតឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី១៩ មិថុនា ២០១៥ នៅលំនៅដ្ឋាន មួយកន្លែង តាមមាត់ច្រំាងទន្លេ ស្ថិតក្នុងភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
ក្មេងស្រីរងគ្រោះ ឈ្មោះ យ៉ា កាន់ មានឪពុកឈ្មោះ ផន រ៉ាយ៉ា អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ជា កែវ អាយុ២២ឆ្នាំ មានទីលំនៅ ក្នុងភូមិសាស្រ្ត ខាងលើ ។
បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានស្រង់សម្តីសាក្សី និងសមត្ថកិច្ច បញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងស្រីម្នាក់ទៀត អាយុ១ខួប បានកាន់ ត្រីអណ្តាតឆ្កែ មួយក្បាលលេង ឃើញដូច្នោះ ម្តាយធំ ក្មេងស្រីរងគ្រោះ ឈ្មោះ ជា សុភាព អាយុ៣៥ឆ្នាំ បានស្ទុះទៅចាប់ យកត្រីអណ្តាតឆ្កែ ពីដៃក្មេងស្រី ដែលកំពុង កាន់លេងនោះ មកបន្លាចក្មួយស្រី របស់ខ្លួនលេង បណ្តាលឲ្យ ត្រីបង្រះ លោតចូលមាត់ ហើយក៍នំាគ្នា គាស់ចាប់ទាញ ត្រីចេញពីមាត់ ដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនអាចទាញ ត្រីនោះចេញ ទើបបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ គន្ឋបុប្ផា តែជាអកុសល ក្មេងស្រី បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួន ម្តាយធំ យកទៅសួរនំា និងបន្តចាត់ការ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!