គូស្នេហ៍របស់ ចនច័ន្ទ លក្ខិណា ជូន កាដូខ្សែក ពេជ្រដ៏មានតម្លៃ ក្នុងថ្ងៃខួប កំណើត
ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង អ្នកនាង ចនច័ន្ទ លក្ខិណា បានប្រកាស ចំណងស្នេហ៍ថ្មី ជាសារធាណៈ ជាមួយនឹង បុរសជំនួញម្នាក់រួចមក តែងតែ ឃើញ ពួកគេបណ្តើរគ្នាយ៉ាងត្រសង ទៅចូលរួម ក្នុងកម្មវិធីនានា។
កាលពីម្សិលមិញនេះ តាមរយៈទំព័រហ្វេសប៊ុកមួយ បានបង្ហោះពីទិដ្ឋភាពក្នុង ថ្ងៃខួបកំណើត របស់អ្នកនាង ចនច័ន្ទលក្ខិណា ដែល គូស្នេហ៍ របស់ នាង ក៏មានវត្តមានក្នុងនោះផងដែរ។ បើក្រឡេក មើលរូបថត គឺពិធីខួបកំណើត របស់តារាស្រីរូបនេះ ហាក់ដូចជា ធ្វើបែបសាមញ្ញ ដោយមាន អ្នករួមអាជីព សិល្បៈមួយ ចំនួនប៉ុណ្ណោះ បានចូលរួម ព្រោះប្រហែលជានាង មិនចង់ធ្វើពិធីធំដុំ គ្រាន់តែចង់ ជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ។ មិនតែ ប៉ុណ្ណោះ គូស្នេហ៍របស់ អ្នកនាង ចនច័ន្ទ លក្ខិណា បានឲ្យជាខ្សែក ពេជ្រមួយខ្សែ ដ៏មានតម្លៃ សម្រាប់ជាកាដូ ក្នុងថ្ងៃខួប កំណើតរបស់នាង ទៀតផង។
ចំពោះអ្នកនាង ចនច័ន្ទលក្ខិណា ពិតជាសប្បាយរីករាយ ដោយបានបញ្ចេញស្នាមញញឹមយ៉ាងខ្លាំង ក្នុងថ្ងៃខួប កំណើតរបស់នាង ដែលទទួលបាន កាដូ គួរជាទីគាប់ចិត្តបែបនេះ៕
រូបថតក្នុងថ្ងៃខួបកំណើតរបស់នាង
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!