ជិះម៉ូតូឡើង ចំណោត បម្រុងឆ្លងផ្លូវ ត្រូវរថយន្ត ដឹកដីបុក ស្លាប់១ របួស១
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបុរសជាប្តីរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា ឡើងចំណោតឆ្លង ឡើងទៅផ្លូវ ៣៧១ ហើយត្រូវរថយន្តដឹកដីធុនធំ បើកក្នុងល្បឿនលឿនចាប់ហ្វ្រាំង មិនស៊ីជ្រុលបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០២ និង៣៥នាទីរសៀលថ្ងៃទី១៨ មិថុនា ២០១៥ នេះ ស្ថិតនៅចំណុចទល់មុខផ្លូវ ច្រកចូលផ្សារប៉េសេចាស់ តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះសាន ណារីន អាយុ៥០ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាអ្នកលក់បាយ ។ ចំណែក អ្នកបើករថយន្តឈ្មោះហឹម សារិន ភេទប្រុស អាយុ២២ឆ្នាំ ស៊ីឈ្នួលបើករថយន្តដឹកខ្សាច់ ស្នាក់នៅភូមិការខ្ពស់ ឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ ។
ប្រភពពីសាក្សីបានរៀបរាប់ថា នៅមុនពេលកើតហេតុ គេសង្កេតឃើញប្តី-ប្រពន្ធរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CR-2760 ជិះឌុបគ្នាឡើងចំណោទ ដោយគោលដៅឆ្ពោះឡើង ទៅផ្លូវលេខ៣៧១ ។
លុះឡើងទៅដល់ផ្លូវធំទៅហើយ ស្រាប់តែមានរថយន្តដឹកដី ធុនធំមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 3A–4689 បើកយ៉ាង លឿនចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកចំពីមុខពេញទំហឹង បណ្តាលឱ្យប្តី-ប្រពន្ធទាំង២នាក់ដួលបោកខ្លួនផ្ទប់ ទៅនឹងថ្នល់ស្លាប់ស្ត្រីជាប្រពន្ធ និងប្តីត្រូវរងរបួសស្រាល ចំណែកម៉ូតូត្រូវរងការខូចខាត ។ រីឯអ្នកបើករថយន្តបង្ក ត្រូវប្រជាពលរដ្ឋចាប់ បានភ្លាមៗតែម្តង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!