បុរស​​ចំណាស់​ម្នាក់​ ស្រវឹង​ស្រា ​បបួល​ប្រពន្ធ ​និង​បងថ្លៃ​ ទៅ​រាវ​ខ្ចៅ​ ក្នុង​ទន្លេ​​លង់​ស្លាប់

 
 

ខេត្តស្ទឹងត្រែង ៖ បុរសចំណាស់ម្នាក់បានស្លាប់ ក្រោយពីសន្លប់រយៈពេល ជាច្រើនម៉ោង ខណៈស្ទះផ្លូវដង្ហើម ដោយសារលង់ទឹកទន្លេ កាលពីវេលាព្រឹកថ្ងៃទី១៧ មិថុនា ២០១៥ ស្ថិតនៅចំណុចភូមិកាំងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះបៀន ខាពាន អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

បើតាមការឱ្យដឹងពី ស្ត្រីជាប្រពន្ធឱ្យដឹងថា មុនកើតហេតុ ប្តីរបស់គាត់បាន ផឹកស្រាស្រវឹង ហើយបានបបួលរូបគាត់ និងបងថ្លៃស្រីម្នាក់ទៀតជិះទូកទៅរាវខ្ចៅក្នុងទន្លេ ខណៈកំពុងអុំទូកដល់ ចំណុចជួរទឹកហូរខ្លាំងមិន ឈ្នះកម្លាំងទឹក រូបគាត់បានលោតពី លើទូកទៅទប់ទូក តែពេលលោតចុះទឹកទប់ទូកមិនជាប់ បង្កឱ្យទូកនោះរសាត់លើផ្ទៃទឹក រួមជាមួយគាត់ និងបងថ្លៃ ។

ស្ត្រីជាប្រពន្ធបន្តថា បន្ទាប់មកបានឃើញប្តីគាត់លង់ទឹក ពួកគាត់ទាំង២នាក់ ក៏ចែវទូកមកស្រង់ប្តីមកដាក់លើទូកវិញ និងស្វះស្វែងអុំទូកត្រឡប់ មកផ្ទះវិញ រកគេជួយសង្គ្រោះ រហូតមកដល់ផ្ទះជាច្រើនម៉ោង ក៏មានសមត្ថកិច្ចមកដល់ ហើយប្តីរបស់គាត់បាន ដាច់ខ្យល់ស្លាប់ទៅហើយ។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា ជនរងគ្រោះដោយសារ តែមានស្ថានភាពស្រវឹង ហែលទឹកមិនរួច គួបផ្សំទឹកហូរខ្លាំង ទើបបណ្តាលឱ្យឈ្លក់ទឹក សន្លប់ច្រើនម៉ោងរហូត ស្លាប់តែម្តង ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម