សមត្ថកិច្ច ឃាត់ខ្លួន យុវជនម្នាក់ ក្រោយលួងលោម ក្មេងស្រីយកទៅ រំលោភ តែមិនបានសម្រេច

 
 

កំពង់ស្ពឺៈ យុវជនម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព លួងលោម ក្មេងស្រីមិនទាន់ គ្រប់អាយុម្នាក់ យកទៅរំលោភ តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៥ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ បឹងង៉ោង ឃុំទឹកល្អក់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។

តាមព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ ត្រូវជាបងប្អូនជីដូនមួយរបស់ ជនរងគ្រោះ មានឈ្មោះ ពៅ ប្រឹមប្រិយ ហៅគ្រីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាជាងសំណង់ រស់នៅភូមិ បឹងង៉ោង ឃុំទឹកល្អក់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។

លោក សំ សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា សកម្មភាពរបស់ ជនសង្ស័យមិនទាន់រំលោភបានសម្រេចទេ គ្រាន់តែមានកាយវិកាដូច អ្នកចូលទៅច្រៀងខារ៉ាអូខេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្នរង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម