ខេម ៖ “ខ្ញុំខ្លាចហើយលុយ”
បទ “ខ្ញុំខ្លាចហើយលុយ” ដែលបកស្រាយដោយ លោក ខេម តារាចម្រៀងមកពីផលិតកម្មTown កំពុងទទួលការគាំទ្រពីប្រិយមិត្តជាច្រើននាពេលបច្ចុប្បន្ននេះ។ ប្រិយមិត្តក្នុងរាជធានីភ្នំពេញមួយចំនួនកោតសរសើរពីទឹកដមសំឡេងរបស់ខេមថា ជាតារាចម្រៀងស្អកៗតែពីរោះរណ្ដំស្រដៀងនឹងតារាចម្រៀងជើងចាស់ ហួរ ឡាវី។
យុវជន ប៉ូច អ្នកបញ្ចូលបទភ្លេងនៅម្ដុំផ្សារទួលទំពូង បាននិយាយប្រាប់ Sabay ថា មានភ្ញៀវមកបញ្ចូលបទភ្លេងជាច្រើនបានសំណូមពរបទចម្រៀងរបស់លោក ខេម ក្នុងនោះមានបទ “ខ្ញុំខ្លាចហើយលុយ”។ “ខ្ញុំមិនដឹងថា មកពីមូលហេតុអីទេ តែភ្ញៀវដែលមកឲ្យដាក់បទចម្រៀងក្នុងចំណោមបទក្នុងនោះ មានបទ ខេម ១ ទៅ ២ បទដែរ អាចនិយាយបានថា គាត់ហាក់ទទួលការគាំទ្រគួរសមបង”។
លោក ឆេង តារា អាយុ២២ ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ បានបញ្ចេញទស្សនៈដែរថា ថ្វីបើខេមមានសំឡេងស្អកមែន ប៉ុន្តែទឹកដមសំឡេងរបស់គាត់ល្អ ដោយលោកខេម បានបញ្ចូលមនោសញ្ចេតនាដល់សាច់រឿងនៃបទចម្រៀងមួយៗ។ ជាក់ស្ដែងបទ “ខ្ញុំខ្លាចហើយលុយ” គឺទាំងសាច់ភ្លេងនឹងទឹកដមសំឡេងរបស់ លោក ខេម ស្ដាប់ទៅគឺស៊ីគ្នា ដែលលោកបានដាក់មនោសញ្ចេតនាដល់កម្រិតខ្ពស់មួយ។
យុវតី លុច្ស ដែលជា Fans របស់លោកខេម មួយរូប បានបញ្ចេញយោបល់ដែរថា ត្បិតលោកខេមច្រៀងចម្រៀងដោយប្រើសំឡេងស្អកៗក៏ដោយ ប៉ុន្តែបទគាត់និមួយៗស្រែកបានល្អ ដោយមិនចាញ់តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី នោះទេ។ “ខ្ញុំថា ខេម តែម្នាក់គត់ដែលអាចស្នងតំណែងសំឡេងស្អកជំនួស លោក ហួរ ឡាវី បាន”។
ពិធីការិនីវិទ្យុម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបប្រាប់គេហទំព័រ Sabay ថា បទចម្រៀងខេមមានប្រិយមិត្តសំណូមពរច្រើន ព្រោះបទចម្រៀងនិមួយៗរបស់ ខេម ភាគច្រើនពីរោះ គឺពីរោះទាំងសាច់ភ្លេង និង អត្ថន័យចម្រៀង។
ខេម មានបងប្អូនពីរនាក់ ប្រុសមួយ និងស្រីមួយ ហើយខេមជាកូនពៅនៅក្នុងក្រុមគ្រួសារ។ តារារូបនេះកើតនៅថ្ងៃទី ១៥ ឧសភា ឆ្នាំ១៩៨៥ ក្នុងខេត្ត កំពង់ឆ្នាំង។ ឪពុករបស់លោកមានឈ្មោះ សេង ធក់ ជាអតីតមន្ត្រីយោធាមួយរូប បច្ចុប្បន្នបានទទួលមរណភាព និងមានម្ដាយឈ្មោះ ឡាយ សីម៉ាលី ជាស្ត្រីមេផ្ទះ។ ប៉ុន សុណារិន ជាឈ្មោះ នៅក្នុងបញ្ជីជាតិ ហើយឈ្មោះ ខេម លោកបានប្រើពេលចូលសិល្បៈ៕
បានស្ដាប់បទនេះហើយ ប្រិយមិត្តមានយោបល់ដូចម្ដេចដែរ? តើប្រិយមិត្តពេញចិត្តសំឡេង ខេម កម្រិតណា? កុំភ្លេចជួយបោះឆ្នោតឲ្យគាត់ផងណា៎!!!
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!