តារាសម្តែងស្រី រូបស្រស់ Jung In Ah បានស្លាប់ហើយ ក្រោយឧបទ្ទវហេតុ លោតឆ័ត្រយោង
កូរ៉េខាងត្បូង៖ តារាសម្តែង និងជាតារាម៉ូដែលកូរ៉េម្នាក់ ដែលមានឈ្មោះថា Jung In Ah បានស្លាប់ហើយ ដោយសារតែ ឧបទ្ទវហេតុ លោតឆ័ត្រយោង។
តាមរយៈគេហទំព័រ Koreaboo បានឲ្យដឹងថា តារាសម្តែងស្រី វ័យ៣៥ឆ្នាំរូបនេះ បានបាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមិថុនា ក្រោយពេលនាង លោតឆ័ត្រយោង ហើយទើបតែ កាលពីម្សិលមិញនេះទេ ដែលសាកសព របស់នាង ត្រូវបានគេរកឃើញ។
យោងតាមសម្តី របស់ប៉ូលីស បានជឿថា ការស្លាប់របស់ នាង Jung In Ah គឺដោយសារ ការចុះចត មិនត្រឹមត្រូវ ប៉ុន្តែបើនិយាយលើ ឆ័ត្រយោង របស់នាងវិញ គឺបានគ្រលាស់ តាមការគ្រោងទុក។
គួរបញ្ជាក់ផងដែរថា នាង Jung In Ah ត្រូវបានហាត់រៀន ខាងផ្នែក លោតឆ័ត្រយោង ជិតមួយឆ្នាំហើយ បើគិតមកដល់ ពេលនេះ គឺដើម្បីត្រៀមខ្លួន ក្នុងការថត ខ្សែភាពយន្តថ្មី ប៉ុន្តែជាអកុសល នាងបានស្លាប់ បាត់ទៅហើយ។ នៅពេលនាង បានហាត់រៀន លោតឆ័ត្រយោង នាងតែង បង្ហាញរូបថត ទៅដល់អ្នកគាំទ្រ តាមរយៈគណនី SNS របស់នាង ថាតើនាងពិតជា សប្បាយរីករាយប៉ុណ្ណា ពេលកំពុងហោះហើរ។
ចំពោះបុណ្យសព របស់នាង នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ ខណៈមនុស្ស ជាច្រើន រួមទាំងអ្នកគាំទ្រ របស់នាង បានចូលរួម រំលែកទុក្ខ យ៉ាងក្រៀមក្រំ បំផុតទៅកាន់នាង Jung In Ah ជាមួយនឹង សោកនាដកម្ម ដ៏សែនរន្ធត់ មួយនេះ ៕
តារាសម្តែង Jung In Ah
ប្រភព Koreaboo
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!