ឃាត់ខ្លួនអនុប្រធាន អង្គការ «ទីភ្នាក់ងារ អភិវឌ្ឍន៍ភូមិ កម្ពុជា» ក្រោយឆបោកលុយ ពលរដ្ឋខេត្ត ស្វាយរៀង ជិត៤ម៉ឺនដុល្លារ
ភ្នំពេញ៖ បុរសពីរនាក់ បងប្អូនបង្កើត ដែលមានតួនាទី ជាប្រធាន និងអនុប្រធានអង្គការ «ទីភ្នាក់ងារអភិវឌ្ឍន៍ភូមិ កម្ពុជា» បានដើរឆបោកឲ្យ ប្រជាពលរដ្ឋ ១៣គ្រួសារ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ទៅខ្ចីបុលលុយពី ធនាគារអេស៊ីលីដា ជិត៤ម៉ឺនដុល្លារ មកចងការបន្តឲ្យ ខ្លួនជាថ្នូរទទួល បានអត្រាការប្រាក់ ខ្ពស់រហូតដល់ ៤០ភាគរយ។ ប្រជាពលរដ្ឋទាំង ១៣គ្រួសារ ដែលរងការចាញ់បោក កំពុងវណ្ឌក នឹងបំណុលធនគារ ព្រោះគ្មានប្រាក់បង់រំលស់ ខណៈជនឆបោកម្នាក់ ត្រូវបានកម្លាំង នគរបាលខេត្ត ស្វាយរៀង ឃាត់ខ្លួន។
យោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ១៣គ្រួសារ រស់នៅភូមិសេកយំ ភូមិតាយ័ន្ត និងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលបានដាក់ពាក្យ បណ្តឹងទៅកាន់ ស្នងការដ្ឋានគរបាល ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៥ បានឲ្យដឹងថា បុរសពីររូបជា បងប្អូនបង្កើតនឹងគ្នា ទី១.ឈ្មោះ ជេត រ៉ែន អាយុ ២៦ឆ្នាំ មានមុខងារ ជាប្រធានអង្គការ ទីភ្នាក់ងារ អភិវឌ្ឍន៍ភូមិ កម្ពុជា (C.V.D) រស់នៅផ្ទះលេខ៤៤ក ផ្លូវលំលេខ៤ ភូមិទូលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ជេត សារិន អាយុ៣២ឆ្នាំ មុខងារជា អនុប្រធានអង្គការ រស់នៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល បានលេងល្បិចអន្ទង និងបញ្ចុះបញ្ចូល ពួកគេឲ្យទៅខ្ចីប្រាក់ ពីធនាគារអេស៊ីលីដា ដើម្បីយកមកចងការ បន្តជាថ្នូរទទួលបាន ការប្រាក់ខ្ពស់ រហូតដល់ទៅ ៤០ភាគរយ។
ក្នុងពាក្យបណ្តឹងនេះ ប្រជាពលរដ្ឋ ដែលរងគ្រោះ បានបន្តថា ជនឆបោកទាំង ពីរនាក់បងប្អូន បានធានាអះអាងថា ការចងការប្រាក់នេះ មានរយៈពេលត្រឹម ២៤ខែប៉ុណ្ណោះ ហើយពួកគេធានា ជួយបង់ប្រាក់រំលស់ ប្រចាំខែជំនួស ប្រជាពលរដ្ឋទៅ ឲ្យធនាគារអេស៊ីលីដា ផងដែរ។ តែការជួយបង់រំលស់ ប្រជាពលរដ្ឋនេះ ធ្វើឡើងបានរយៈពេល តែពីរ ទៅបីខែប៉ុណ្ណោះ ក៏បាត់ស្រមោលពួកគេ មិនឃើញជួយ បង់រំលស់ បន្តទៀត នោះឡើយ។
បើតាមពាក្យបណ្តឹងដដែល បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ១៣គ្រួសារនេះ ត្រូវចាញ់បោកអស់ ប្រាក់រាប់ពាន់ដុល្លារ ដោយអ្នកខ្លះអស់ ២.០០០ដុល្លារ ខ្លះ ៣.០០០ ទៅ៤.០០០ដុល្លារ។ ក្រោយដឹងថា ត្រូវចាញ់បោកគេ ហើយគ្មានប្រាក់ បង់រំលស់ជូន ធនាគារទៀត ទើបប្រជាពលរដ្ឋ ស្រុករំដូលទាំង ១៣គ្រួសារ សម្រេចប្តឹងទៅកាន់ កម្លាំងនគរបាល ឲ្យចាត់ការតែម្តង។
ស្នងការរង ខេត្តស្វាយរៀង ទទូលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កុយ សុភាព បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ថា ក្រោយទទួលពាក្យបណ្តឹង និងក្រោមការចង្អុលបង្ហាញ ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ កឹង ខន កម្លាំងនគរបាល ខេត្តស្វាយរៀង ក៏បានកោះអញ្ជើញ បុរសពីរនាក់ បងប្អូន មកចូលបំភ្លឺតប តាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ។
ការកោះហៅនេះ មានតែបុរសជាបង និង ជាអនុប្រធានអង្គការ ប៉ុណ្ណោះចូលខ្លួនមកបំភ្លឺ ខណៈបុរសជាប្អូន និងជាប្រធាន អង្គការ មិនបានចូលខ្លួន មកបំភ្លឺនោះឡើយ។ នៅចំពោះមុខសមត្ថកិច្ច ជនឆបោក ជេត រ៉ែន ដែលចូលខ្លួនឆ្លើយ បំភ្លឺតាមការ កោះហៅរបស់ សមត្ថកិច្ចនោះបាន ឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ បងប្អូនពិតជា បានធ្វើសកម្មភាព បំផុសឲ្យប្រជាពលរដ្ឋ ទាំង១៣គ្រួសារ ទៅខ្ចីប្រាក់ ពីធនាគារ មកចងការបន្តឲ្យ ពួកគេពិតប្រាកដមែន ចាប់តាំងពីអំឡុង ឆ្នាំ២០១៣ មកម្ល៉េះ ហើយប្រាក់ដែល គេយកពី ប្រជាពលរដ្ឋនេះ ត្រូវបានពួកគេ យកទៅចងការបន្ត នៅរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក កុយ សុភាព បានបញ្ជាក់ថា ក្រោយទទួលបាន ចម្លើយសរភាព កម្លាំងសមត្ថកិច្ច ក៏បានសុំយោបល់ ពីព្រះអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនជនជាប់សង្ស័យ ពីបទឆបោកឈ្មោះ ជេត សារិន នេះតែម្តង។ ជនជាប់សង្ស័យ ពីការឆបោកនេះ នឹងត្រូវបញ្ជូន ទៅតុលាការនៅម៉ោង ២រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះ។ រីឯជនឆបោកម្នាក់ ទៀតជាប្អូន ឈ្មោះ ជេត សារ៉ែន ដែលកំពុងរត់ គេចខ្លួននោះ កម្លាំងសមត្ថកិច្ច ក៏កំពុង តាមចាប់ខ្លួនផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!