អីយ៉ា! ស្រីស្អាត ភេទទី៣​ ម្នាក់ទៀត ហើយ សម្រស់មិនចាញ់ តារា Poy ប៉ុន្មានទេ

 
 

ថៃ៖ កាលពីថ្មីៗនេះ អ្នកលេងបណ្តាញសង្គម បានភ្ញាក់ផ្អើល ជាមួយនឹង ស្រីស្អាត ភេទទី៣ ថ្មីម្នាក់ ដែលសម្រស់ របស់នាង មិនចាញ់ នាង Poy ប៉ុន្មានទេ។

ចំពោះនាង Woranat រឺក៏ Wor អាយុ១៩ឆ្នាំ បានល្បីល្បាញខ្លាំង បន្ទាប់ពីរូបថត របស់នាង ត្រូវបានគេ ចែកចាយតៗគ្នា ពេញបណ្តាញ អ៊ិនធើណេត កាលពីថ្មីៗ កន្លងទៅនេះ។ ស្រីស្អាតភេទទី៣ម្នាក់នេះ  បានផ្តល់កិច្ចសំភាន៍ ក្នុងកម្មវិធី គ្រប់គ្រងជំនួញ កាលពីម្សិលមិញ ដោយនាងបាន ស្លៀកឯកសណ្ឋាន សិស្សសាលាប្រុស និងថែមទាំង ឈរយ៉ាងក្លាហានបំផុត ក្នុងនាមជាស្រ្តី ផងដែរ នៅមុខ មនុស្សជាច្រើន ក្នុងសាលា ហើយនាងបាន និយាយថា "ខ្ញុំពិតជាតក់ស្លុត មែនទែន នៅពេលរូបថត របស់ខ្ញុំ ត្រូវបានល្បីសុះសាយ  ព្រោះថាវា មិនដែលកើតឡើង បែបនេះ ចំពោះខ្ញុំទេ ពីមុនមក។ មនុស្សជាច្រើន បានទាក់ទងខ្ញុំ តាមបណ្តាញសង្គម ហ្វេសប៊ុក  ហើយខ្ញុំពិតជា រីករាយណាស់ នៅពេលពួកគេ ចួលចិត្តខ្ញុំបែបនេះ"។

គួរបញ្ជាក់ផងដែរថា កាលពីមុន Wor បានរៀន នៅសាកលវិទ្យាល័យ Srinakharinwirot ខាងផ្នែកសេដ្ឋកិច្ច អស់រយៈពេល មួយឆ្នាំ មុនពេលនាង សម្រេចចិត្ត ផ្លាស់មករៀន នៅសាកវិទ្យាល័យ ឈៀងមៃ វិញ។ តាមការពិតទៅ Wor ក៏អាចបន្លំភ្នែក មនុស្សបាន នៅពេលស្លៀកពាក់ ឯកសណ្ឋានសិស្សស្រី ប៉ុន្តែនាង សុខចិត្តជ្រើសរើស ឯកសណ្ឋានសិស្សប្រុសវិញ ដើម្បីចង់បង្ហាញ ពីការពិតរបស់នាង។ ហើយនាងចេះ តែងខ្លួនជាមនុស្សស្រី តាំងពីអាយុ ១៤ឆ្នាំ ព្រោះថា នាងចង់ដូចនឹង តារាសម្តែងភេទទី៣ ដ៏ស្រស់សោភា Poy ខ្លាំងណាស់ ដោយនាងតែង និយាយថា "Poy Treechada ជាតារាក្នុងដួងចិត្តខ្ញុំ ខ្ញុំចង់ស្អាត ដូចជានាង .. ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងដើរតាមគន្លង របស់នាង"៕

តោះមើលរូបថតរបស់ ស្រីស្អាតភេទទី៣ម្នាក់នេះ ទាំងអស់គ្នា ថាស្រស់ស្អាតដែរទេ?









រូបថតរបស់ Wor



រូបថតរបស់ តារាភេទទី៣ Poy Treechada

ប្រភព coconut

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម