អំពើហិង្សា ក្នុងគ្រួសារ ប្តីកាប់ប្រពន្ធ ដាច់ដៃ ម្តាយក្មេក រងរបួសធ្ងន់
កណ្តាល៖ អំពើហិង្សាក្នុងគ្រួសារមួយ បណ្តាលស្រ្តី ជាប្រពន្ធត្រូវដាច់ដៃ ដោយសារប្តីកាប់ ចំណែកម្តាយក្មេក រងរបួសធ្ងន់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិគគីរធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជា ប្រពន្ធមានឈ្មោះ អិន សារ៉េត អាយុ៣៦ឆ្នាំ នៅភូមិឃុំកើតហេតុ រងរបួស ដាច់ម្រាមដៃ ខាងឆ្វេង ៣កន្លែង នឹងលើផ្ទៃមុខ ចំណែកម្តាយក្មេកឈ្មោះ សឿន សារឿន អាយុ៦៥ឆ្នាំ រងរបួសលើ ផ្ទៃមុខ ។ ចំណែកបុរសជាប្តី ឈ្មោះ បី៍ ឆាន អាយុ៤៦ឆ្នាំ មានស្រុកកំណើត ភូមិដូង ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ បច្ចុប្បន្នមកនៅក្នុងភូមិ ឃុំកើតហេតុ ខាងប្រពន្ធ ជាមួយម្ដាយក្មេក ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុបុរស ជាប្តីមកពីផឹកស្រា ស្រវឹងហើយឡូឡា ក៏កើតជាទំនាស់ ពេលនោះ ប្តីក៏បានយក កាំបិត កាប់លើប្រពន្ធ បណ្តាលឲ្យរងរបួស ដោយសភាពបែបនេះ ម្តាយក្មេកក៏បានចូល ទៅជួយក៏ជនល្មើស ជាប្តីកាប់រងរបួស ផងដែរ ។
ក្រោយធ្វើសកម្មភាព កាប់ប្រពន្ធនិង ម្តាយក្មេកហើយនោះ បុរសជាប្តី បានរត់គេចខ្លួន លុះម៉ោង ៦និង៥០នាទី ព្រឹកថ្ងៃទី១៧ ខែមិថុនា ជនល្មើស ត្រូវចាប់ខ្លួន បាននៅក្នុងផ្ទះលក់ កាហ្វេ ស្ថិតក្នុងឃុំសំរោងធំ ក្រោយពីបងប្អូនជនរង គ្រោះបានតាមរកឃើញ ហើយទូរសព្វ័ មកសមត្ថកិច្ចប៉ុស្ដិ អោយមកចាប់ខ្លួន បានយកទៅដល់ ប៉ុស្ដិ៍គគីរធំវិញ ។
បច្ចុប្បន្នជនបង្ក ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីចាត់ការបន្ត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!