រថយន្តហាយឡែនឌ័រ បុកម៉ូតូ ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់ កូនស្រីអាយុ២ឆ្នាំ របួសស្រាល
កំពត ៖ រថយន្តហាយឡែនឌ័រ បើកបុកម៉ូតូ សង់សេ១២៥ ជិះឌុបគ្នា៣នាក់ បណ្តាលឲ្យស្លាប់ប្តីភ្លាមៗ នៅកន្លែងកើតហេតុ ប្រពន្ធរបួសធ្ងន់ និងកូនស្រី អាយុ២ឆ្នាំ របួសស្រាល កាលពីវេលាម៉ោង ១៨និង៣០នាទី យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លើកំណាត់ផ្លូវ ជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុង ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
មន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះជា ប្តីឈ្មោះ ជា សារិទ្ធ អាយុ៣៤ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរម៉ូតូ អ្នករួមដំណើរ ជាប្រពន្ធឈ្មោះ ហ៊ុន ចាន់ អាយុ៣៤ឆ្នាំ មុខរបរដូចគ្នា និងកូនស្រីឈ្មោះ ម៉ៅ សូល អាយុ២ឆ្នាំ ក្រុមគ្រួសារ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ដែលពួកគេ ជិះម៉ូតូម៉ាកសង់សេ ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រ-ព្រះសីហនុ 1B-2135។ រីឯរថយន្តបង្ក ម៉ាកហាយឡែនឌើរ ពណ៌ស គ្មានស្លាកលេខ ។
មន្ត្រីនគរបាលដដែល បន្តថា មុនកើតហេតុ រថយន្តបង្ក បានបើកបរក្នុង ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ កន្លែងកើតហេតុ ក៏ជ្រុលទៅបុក កៀរនឹងម៉ូតូរងគ្រោះ ដែលបើកបរប្រកាន់ស្តាំ ក្នុងទិសបញ្ជ្រាសគ្នា ធ្វើឲ្យដួលបោក ទៅនឹងថ្នល់ជាតិ ធ្លាក់ដេករប៉ាយ បណ្តាលឲ្យ ជួបឧប្បតិហេតុ យ៉ាងអាណោចអាធម៌ បែបនេះតែម្តងទៅ ។ បន្ទាប់ពីរថយន្ត បង្កបុកកៀរ រួចហើយ អ្នកបើកបររថយន្ត ហាយឡែនឌ័រ បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុក តែរថយន្តនៅ កន្លែងកើតហេតុ។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានបងប្អូននៃសព មកដឹកយកទៅ តំកល់ទុកនៅផ្ទះ សម្រាប់ចាត់ចែង ធ្វើបុណ្យតាមប្រពៃណី រីឯប្រពន្ធ និងកូន ត្រូវបានគេបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ដោយឡែក ម៉ូតូរបស់ជនរងគ្រោះ និងរថយន្ត បង្កកម្លាំង នគរបាលចរាចរស្រុក នាំយកទៅ រក្សាទុកនៅឯអធិការដ្ឋាន នគរបាលស្រុក ទឹកឈូ ដើម្បីរង់ចាំធ្វើការ ដោះស្រាយទៅ តាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!