បើក​រថយន្ត​ បុក​រ៉ឺ​ម៉ក​​ ក្រឡាប់ ​មិន​ទទួល​ ខុសត្រូវ យកឈ្មោះ​​ អភិបាលរង មេ​ប៉ូលិស មក​គំរាម

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត ទៅបុករ៉ឺម៉កម៉ូតូ ក្រឡាប់ បណ្តាលឱ្យ ក្មេងស្រីម្នាក់ រងរបួសស្រាល ហើយអ្នកបើក រថយន្តបង្កវិញ មិនព្រមទទួល ខុសត្រូវ សងសំណងទេ បែរជានិយាយថា គាត់ស្គាល់សុទ្ធតែ លោកអភិបាលរង រាជធានីភ្នំពេញ និងមេប៉ូលិស ទៅដល់ណា ក៏មិនឈ្នះគាត់ដែរ ដែលហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ មិថុនា ២០១៥ ស្ថិតតាមបណ្តោយ ផ្លូវព្រះមុន្នីវង្ស មុខក្រសួងព័ត៌មាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមសាក្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉ក់ ម៉ូតូមួយគ្រឿង ដឹកស្ត្រីចំណាស់ ២នាក់ និងក្មេងស្រី តូចៗ២នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង ចំណែករថយន្តបង្ក ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាក់លេខ ភ្នំពេញ 2P-5439 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរពី ជើងទៅត្បូង ជិះបញ្ច្រាសទិសដៅ នៅខាងឆ្វេងដៃ ដោយក្នុងស្ថានភាព ស្រវឹងផង បានជិះរេពេញផ្លូវ ក៏ជ្រុលទៅបុក រ៉ឺម៉កម៉ូតូ ពេញទំហឹងតែម្តង បណ្តាលឱ្យ រ៉ឺម៉កម៉ូតូក្រឡាប់ ធ្វើឲ្យក្មេងស្រីម្នាក់ រងរបួសស្រាល។ ចំណែករថយន្តបង្កវិញ រងការខូចខាត ផ្នែកខាងមុខ និងដាច់កាឡេ កង់មុខខាងឆ្វេង បើកទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ បុរសជាអ្នក បើករថយន្ត និយាយថា សុំស្មើគ្នា ដោយមិនព្រម សងសំណង ទៅរ៉ឺម៉កម៉ូតូទេ ដោយចោទថា
រ៉ឺម៉កម៉ូតូ ជាអ្នកបុករថយន្ត របស់គាត់ ។ ថ្វីដ្បិតតែរថយន្ត របស់គាត់បញ្ច្រាសទិស ដៅក៏ពិតមែន តែគាត់បើកភ្លើង សុំផ្លូវត្រឹមត្រូវ និងបានអួត ក្អេងក្អាងថា គាត់ស្គាល់សុទ្ធតែ លោកអភិបាលរង រាជធានីភ្នំពេញ និងមេប៉ូលិស ទោះបីជា ទៅដល់ណា ក៏មិនឈ្នះគាត់
ដែរ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម