ចរចាគ្នាមិនត្រូវ រឿងធ្វើខូច​ ក្បាល មីក្រូហ្វូន ក្រុមអ្នករត់ រ៉ឺម៉កម៉ូតូ លើកគ្នា​តវ៉ា នៅមុខខារ៉ាអូខេ «សិចស៊ី ហ្គើល»

 
 

រាជធានីភ្នំពេញ ៖ សមាជិកសមាគម អ្នករត់រ៉ឺម៉កម៉ូតូ ហៅកាត់ថា អាយឌៀ ជាង៥០នាក់ បានប្រមូលផ្តុំគ្នា តវ៉ានៅមុខ ខារ៉ាអូខេ សិចស៊ីហ្គើល៣ បង្កឱ្យមាន ការភ្ញាក់ផ្អើល បន្ទាប់ពីមាន អ្នករត់រ៉ឺម៉ក ម៉ូតូ៣នាក់ ចូលច្រៀងខារ៉ាអូខេ ធ្វើឱ្យខូច ក្បាលមីក្រូហ្វូន ហើយមិនព្រម សងលុយ ដែលហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ មិថុនា ២០១៥ នេះ ស្ថិតនៅតាម បណ្តោយផ្លូវ លេខ២០០៤ ក្នុងហាងខារ៉ាអូខេ ស៊ិចស៊ីហ្គើល៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមសម្តី របស់អ្នករត់រ៉ឺម៉កម៉ូតូ ដែលជាសមាគម អាយឌៀ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់ បាននាំគ្នា ទៅចូលច្រៀង ខារ៉ាអូខេ នៅហាងខាងលើ ខណៈពេលផឹកស៊ី ច្រៀងលេងសប្បាយនោះ គ្នាគាត់បានដាក់ ក្បាលមីក្រូហ្វូន នៅលើតុ ហើយបានរអិលធ្លាក់ ចូលក្នុងធុងទឹកកក បណ្តាលឱ្យខូច ក៏ត្រូវបានម្ចាស់ហាង ទារសំណង១២០ដុល្លារ ។

ពេលនោះរូបគាត់ ជជែកសុំចុះថ្លៃបន្តិចទៀត ម្ចាស់ហាងបាន បញ្ចុះតំលៃ នៅសល់៦០ដុល្លារ តែក្រុមពួកគាត់ សុំសងក្នុងតម្លៃ តែ៣០ដុល្លារ ធ្វើឱ្យម្ចាស់ហាង មិនព្រម ទើបពួកគេ ហៅក្រុមសមាគមន ជាង៥០នាក់ មកជួយអន្តរាគមន៍ បង្កឱ្យមាន ការកកស្ទះ ពេញមុខហាងតែម្តង។

ចំណែក ម្ចាស់ហាងខារ៉ាអូខេ ស៊ិចស៊ីហ្គើល បានឱ្យដឹងថា មុនកើតហេតុ បុរសទាំងបីអ្នកនោះ ជាសមាជិកសមាគម IDEA  បានចូលមក ហាងផឹកស៊ី អស់៤៥ដុល្លារ នៅពេលដែល ពួកគេផឹកស៊ី រៀងស្រវឹងស្រឿងៗ ពេលច្រៀងចប់ហើយ បោះក្បាលមីក្រូហ្វូន ចូលទៅក្នុង ធុងទឹកកក បណ្តាលឱ្យខូច ហើយគាត់បាន ទាមទារថ្លៃខូចខាត ទៅតាមច្បាប់ពិន័យ ក្នុងហាងដែលមាន បិទប្រកាសផងនោះ គឺក្បាលមីក្រូហ្វូន មួយតម្លៃ១២០ដុល្លារ តែខាងហាង ចុះតម្លៃនៅសល់ត្រឹម តែ៦០ដុល្លារ ក៏ពួកគាត់ មិនព្រមសងទេ ដោយគាត់និយាយថា សងតែ៣០ដុល្លារទេ ទើបគាត់ប្រាប់ថា បើមិនព្រមសង ជាប្រាក់ទេ សុំឱ្យទិញក្បាលមីក្រូហ្វូន សងវិញក៏បាន ។

ក្រោយពេលកើតហេតុ ការចរចាគ្នាមិនត្រូវរ៉ូវ ដោយមានសមាគម រ៉ឺម៉កម៉ូតូ ចោមរោម ទៅជួយអន្តរាគមន៍ កកកុញនៅមុខ ខារ៉ាអូខេ ធ្វើឱ្យមានការ ភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅជួយ សម្របសម្រួល ទើបភាគីម្ចាស់ហាង ទទួលយកសំណង ៣០ដុល្លារ ដើម្បីបញ្ចប់រឿង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម