ក្រុមហ៊ុនFORD នាំមុខក្នុង វិស័យផលិត រថយន្តរយៈ ពេល ១១២ឆ្នាំ

 
 

ភ្នំពេញ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុន ហ្វដ ម៉ូទ័រ (Ford Motor Company) បានធ្វើការ ប្រារព្ធធ្វើនូវកម្មវិធី កេរដំណែល របស់ហ្វដ នៅក្នុងអំឡុងខែមិថុនា ដែលឆ្នាំនេះ គឺជាខួបគម្រប់ ១១២ ឆ្នាំ ក្នុងការបង្កើត នូវក្រុមហ៊ុន ហ្វដ។ នាឆ្នាំនេះផងដែរ ក្នុងឱកាសប្រារព្ធនូវ កម្មវិធីកេរដំណែល របស់ហ្វដនេះ យើងបានរៀបចំឲ្យមាន ជាការតុបតែង ទៅតាម រចនាបថរបស់ សហរដ្ឋអាមេរិក ដើម្បីរំលឹកពីការ បង្កើតឲ្យមាន ក្រុមហ៊ុនហ្វដ ដែលជាឧស្សាហកម្ម ដំបូងគេបង្អស់ នៅលើពិភពលោក ក្នុងការផលិត នូវរថយន្ត ជាងមួយសតវត្ស កន្លងមកនេះ។

“យើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការប្រារព្ធឲ្យមានកម្មវិធីកេរដំណែលរបស់ ក្រុមហ៊ុនហ្វដនេះឡើង ហើយយើង សូមធ្វើការកោត សរសើរយ៉ាង ស្មោះចំពោះគុណនោបការៈ យ៉ាងធំធេង ដែលក្រុមហ៊ុនហ្វដ បានខិតខំកសាង ឡើងសម្រាប់ បម្រើក្នុងវិស័យយានយន្ត ចាប់តំាងពីការ កកើតដំបូង ឡើងរបស់ ក្រុមហ៊ុន ហ្វដ” នេះបើតាមការ បញ្ជាក់របស់ លោក David Westerman អគ្គនាយក នៃក្រុមហ៊ុន ហ្វដ ប្រចាំតំបន់ អាស៊ីប៉ាស៊ីភិច។ លោកបានមាន ប្រសាសន៍បន្តទៀតថា “យើងអាចមើល ឃើញពីការវិវត្តន៍ នៃរថយន្តដោយ ឥតឈប់ឈរ ចាប់តំាងពីការ កកើតនូវការ ផលិតរថយន្ត ជាលើកដំបូង ក្នុងរយៈពេល ជាងមួយរយឆ្នាំកន្លងទៅនេះ រហូតទៅ ដល់ការ ដែលយើងអាច ផលិតរថយន្តដែលបំពាក់ ទៅដោយ ប្រព័ន្ធសុវត្ថិភាពខ្ពស់ ទៅលើ គ្រប់ប្រភេទ នៃរថយន្តទំាងអស់ ដែលការខិតខំនេះនឹងមិន បញ្ឈប់នៅមួយ កន្លែងនោះទេ ពោលគឺធ្វើយ៉ាងណា យើងនៅតែ បន្តរិះរកគ្រប់ មធ្យោបាយ ទំាងអស់ ក្នុងការច្នៃប្រឌិត និងបំពាក់ នូវបច្ចេកវិទ្យាទំនើបៗក្នុងការផលិត រថយន្តជាបន្តទៀត។ គោលបំណងនៃ ការប្រារព្ធនូវកម្មវិធីកេរ ដំណែលរបស់ ហ្វដនាឆ្នាំនេះ យើងមិនត្រឹមតែផ្តោត ទៅលើការរលឹក នូវការកកើត ឡើងនូវក្រុមហ៊ុន ហ្វដតែ ប៉ុណ្ណោះទេ តែយើងក៏មានបំណង ចង់បង្កើតឲ្យមាន កម្មវិធីកេរដំណែល និងការចែករំលែក នូវវប្បធម៌នេះ ឡើងនៅ គ្រប់កន្លែងទំាងអស់ ដែលក្រុមហ៊ុនហ្វដ តំាងនៅ”។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាង ចែកចាយរថយន្ត ហ្វដនៅ ប្រទេសកម្ពុជា បានដាក់ចេញជាកម្មវិធីពិសេស សម្រាប់រាល់ការ បញ្ជាទិញនូវ រថយន្តប្រភេទ Ford Ranger និង Ford Everest ឆ្នាំ២០១៦នេះ នឹងទទួលបាន ការផ្តល់ជូនជាពិសេស។ ការផ្តល់ជូននេះ នឹងចាប់ផ្តើមពី ថ្ងៃនេះរហូតដល់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥។ ជាងនេះនៅទៀត ក្រៅពីការផ្តល់ ជូនពិសេស ទៅលើការ លក់រថយន្ត ក្រុមហ៊ុនក៏បានផ្តល់នូវកម្មវិធី ពិសេសដល់ អតិថិជនរបស់ ក្រុមហ៊ុន ហ្វដ សម្រាប់ផ្នែក ជួសជុលនិង ថែទំារថយន្តផងដែរ ពោលគឺការ ចុះតម្លៃ១៥% ទៅលើការ ប្តូរប្រេងម៉ាស៊ីន ការដោះត្រលប់កង់ ការបន្ថែម ប្រេងរំអិល ក៏ដូចជាការ ត្រួតពិនិត្យ ប្រព័ន្ធម៉ាស៊ីនត្រជាក់។ ក្រៅពីការបញ្ចុះតម្លៃ ទៅលើសេវា ជួសជុលរថយន្ត អតិថិជនរបស់ក្រុមហ៊ុនហ្វដ ទាំងអស់ក៏ អាចទទួល បាននូវការត្រួត ពិនិត្យដោយឥតគិត ថ្លៃទៅលើចំនុច ទំាង ២៧នៃរថយន្ត ការត្រួតពិនិត្យ ប្រព័ន្ធហ្វ្រាំង និង អាគុយ ការត្រួតពិនិត្យអំប្រ៊ីយ៉ា និងការត្រួតពិនិត្យ តម្រងខ្យល់។ កម្មវិធីនេះ នឹងផ្តល់ជូនចាប់ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០១៥។


ក្នុងឱកាសនេះផងដែរ ដើម្បីរួមចំណែកក្នុងវិស័យសង្គមកិច្ច ក្រុមហ៊ុន ហ្វដ ក៏បានរៀបចំនូវ កម្មវិធីមួយទៀត គឺការចូលរួមចែក នូវសម្ភារៈ សិក្សាទៅដល់ សិស្សានុ សិស្ស នៅសាលាបឋម សិក្សាស្រម៉រ នៅឃុំត្រពាំង ស្រែ ស្រុកមេសាង ខេត្តព្រៃវែង ដែលបានប្រព្រឹត្ត ទៅនៅ ថ្ងៃទី ១១ខែមិថុនាឆ្នាំ២០១៥។ 



កេរដំណែលរបស់ ហ្វដ
អស់រយៈកាលជាងមួយសតវត្សកន្លងមកនេះ គិតចាប់តាំងពីការកកើតឡើងដំបូងនៃក្រុមហ៊ុន ហ្វដ ដែលរកឃើញ ដោយស្ថាបនិក ដំបូងគេគឺលោក ហេនរី ហ្វដ (Henry Ford) បានធ្វើការផ្លាស់ នូវប្រវត្តិសាស្ត្ររបស់ ពិភពលោកឲ្យក្លាយ ជាទីកន្លែងមួយ ដែលមានការ អភិវឌ្ឍទៅមុខ ជាលំដាប់។ ចាប់តំាងពីការ បង្កើតឡើងជា លើកដំបូង កេរតំណែល ក្នុងការអភិវឌ្ឍ និងច្នៃប្រឌិតរ ថយន្តនេះ បានធ្វើឲ្យ ក្រុមហ៊ុនសម្រេច បាននូវជោគជ័យ ដ៏ត្រចះត្រចង់ក្នុង ការបង្កើតឡើងនូវសមិទ្ធផលជា ច្រើនដូចជា ការបំពាក់នូវពោង សុវត្ថិភាពសម្រាប់ អ្នកបើកបរ ការបង្កើតនូវ ប្រភេទម៉ាស៊ីន ដែលបច្ចេកវិទ្យាថ្មី សន្លាង ដែលមាន កម្លាំងខ្លាំង និងស៊ីប្រេងតិច នោះគឺម៉ាស៊ីន អេកូប៊ូស (ECOBOOST ENGINE)។ គួរបញ្ជាក់ផងដែរថា ក្នុងចំនោម រថយន្តទំាងអស់ រថយន្ត Ford Mustang Ford Ecosport និងរថយន្ត Ford Ranger គឺជារថយន្តដែល ទទួលការ គំាទ្រនិងនិយម ប្រើប្រាស់ទូទំាង សកលលោក។ 

រថយន្តហ្វដ (Ford) នៅក្នុងទីផ្សារកម្ពុជា

វត្តមានរបស់ហ្វដនៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈកាលជាង៣០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យ ប្រជាជន កម្ពុជាស្ទើរតែ ទំាងអស់បានដឹងច្បាស់ ពីគុណភាពរបស់រថយន្តប្រភេទ នេះ ពោលគឺផ្តោតទៅលើ សុវត្ថិភាព ការច្នៃប្រឌិត និងការសន្សំ សំចៃខ្ពស់ជាមួយ នឹងការបើកបរ លើគ្រប់ស្ថានភាពផ្លូវ។ ថ្ងៃនេះក្រុមហ៊ុន អ អិម អេ ដែលជាតំណាងចែក ចាយរថយន្តហ្វដ ដែលមានដូចជា Ford Mustang, Explorer, Everest, Fiesta, Ecosport, Taurus និង Ford Ranger ជាដើម។

សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន RMA Cambodia បានបង្កើតនូវអគារតាំងបង្ហាញ រថយន្តហ្វដ ចំនួនបីទីតាំង ក្នុងនោះមានពីរ ទីតាំងនៅក្នុង រាជធានីភ្នំពេញ និង១ទីតាំង ទៀតនៅក្នុង ខេត្តសៀមរាប។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បាន បង្កើតឲ្យមាន មជ្ឈមណ្ឌលជួស ជុលរថយន្តហ្វដ (សាខាមុនីវង្ស) មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane (សាខាទឹកថ្លា) យានដ្ឋានជួសជុល រថយន្តគ្រប់ប្រភេទ (នៅខេត្តសៀមរាប) និងហាងលក់គ្រឿង បន្លាស់ចំនួន២ ទីតាំងទៀតក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាព ងាយស្រួលជូន ដល់អតិថិជនក្នុងការ ស្វែងរកសេវាជួសជុល និងថែទាំរថយន្ត និងគ្រឿងបន្លាស់ ដែលមានគុណ ភាពសុទ្ធល្អ។

ជាមួយនឹងវឌ្ឍនភាពនៃទីផ្សារថយន្តហ្វដនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជា តំណាងចែកចាយ រថយន្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា មិនបញ្ឈប់ សកម្មភាពរបស់ខ្លួន នៅមួយកន្លែង នោះទេ ពោលគឺធ្វើយ៉ាង ណាខិតខំបំពេញ ឲ្យបាននូវតម្រូវការ របស់អតិថិជន ដូចជាការនំាចូលមកនូវរថយន្ត ប្រភេទថ្មីឆ្នាំ២០១៦ ដូចជារថយន្ត Ford Ranger និង Everest ជាដើម ដែលនឹងមកដល់ ប្រទេសកម្ពុជានា ពេលឆាប់ៗនេះ។

លោកសេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមាន ប្រសាសន៍ថា “យើងពិតជាមានមោនភាពក្រៃលែង ចំពោះទំនាក់ ទំនងដ៏ជិត ស្និទ្ធដែលយើង មានជាមួយបុគ្គលិក ដៃគូផ្គត់ផ្គង់ និងអតិថិជនរបស់ យើង។ គ្មានទីណាដែលអាច ផ្តល់នូវអារម្មណ៍ នៃភាព ស្និទ្ធស្នាលខ្លាំង ដូចនៅ ក្នុងគ្រួសារ Ford របស់យើងនោះទេ ហើយនៅថ្ងៃនេះ យើងសូមឲ្យអ្នក រាល់គ្នាចងចាំ និងកត់ត្រា ហ្វដ ទុកនៅក្នុង ប្រវតិ្តសាស្រ្ត និងអនាគតរបស់យើងរាល់គ្នា។”

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម