ឃើញទ្វារចំហ ចូលលួចទូរស័ព្ទ និងកាបូបលុយ ត្រូវម្ចាស់ដេញ តាមចាប់បាន ប្រគល់ឲ្យ នគរបាល
ភ្នំពេញ៖ យុវជនជាកម្មករ រោងចក្រម្នាក់ ត្រូវបានម្ចាស់ផ្ទះ សហការជាមួយអ្នក ជិតខាងដេញ តាមឃាត់ខ្លួន បានប្រគល់ឲ្យ នគរបាល កាលពីវេលាម៉ោង ៨និង១០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួនបាននោះឈ្មោះ លី វ៉ាន់នី ភេទប្រុស អាយុជាង ២០ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក ជនរងគ្រោះឈ្មោះ ដាំ សំបូ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរ ជាបុគ្គលិកធនាគារ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ ខាងលើ មានស្រុកកំណើត នៅត្រពាំងឈូក ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមកដល់ផ្ទះ បានធ្វើការងារផ្ទះ ដោយមិនបាន បិទទ្វារនោះទេ ហើយបាន ទុកទូរស័ព្ទ ម៉ាកអាយហ្វូនអេស និងកាបូបលុយនៅលើតុ បន្តិចក្រោយមក ជនសង្ស័យបាន ធ្វើសកម្មភាព ចូលលួចទូរស័ព្ទ និងកាបូបលុយ ប៉ុន្តែត្រូវ ជនរងគ្រោះក្រឡេក ឃើញទាន់ហើយ រត់ដេញតាមក៏ ត្រូវជនសង្ស័យ ច្រានខ្ទប់និងជញ្ជាំង បណ្តាលឲ្យ រយៈជង្គង់ ដេរ២០ថ្នេរ ភ្លាមនោះដែរ ត្រូវបានអ្នកជិតខាង ជួយចាប់ បានរួចប្រគល់ឲ្យ នគរបាល ចាត់ការទៅតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជន សង្ស័យត្រូវឃុំខ្លួន ជាបណ្តោះ អាសន្ននៅ អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាម ផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!