លឺសំលេង ល្វើយៗ រាល់យប់ អ្នកស្រុក ស្មានថាជា ផ្ទះខ្មោច តាមពិតកន្លែង លួចលាក់ ពេស្យាចារ

 
 

ចិន៖ អគារដែលត្រូវគេបោះបង់ចោល មួយកន្លែង ដែលអ្នកស្រុកក្បែរនោះ តែងតែនិយាយ ខ្សឹបខ្សៀវគ្នាថា បានឃើញ ស្រមោលខ្មោច ហោះចេញចូល និងលឺសំលេង ល្វើយៗ នៅពេលយប់នោះ តាមពិត ជាកន្លែងលួចលាក់ ប្រព្រឹត្តអំពើ ពេស្យាចារ សោះ។

អគារចំណាស់ដែល ត្រូវគេបោះបង់ចោល ដែលល្បីថា មានខ្មោចលង និងជាអតីត ឃ្លាំងផ្ទុកទំនិញ ដែលស្ថិតនៅ ភាគខាងកើត ទីក្រុង Wenzhou ដែលថ្មីៗនេះ ប៉ូលិសបាន ស៊ើបអង្កេតឃើញថា ជាកន្លែងលួចលាក់ ប្រព្រឹត្តអំពើពេស្យាចារ នៅពេលយប់ ទៅវិញទេ។

លោកតា អាយុ ៥៨ឆ្នាំម្នាក់ ដែលជាអ្នកភូមិ នៅទីនោះ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា អគារមួយនោះ ស្ថិតនៅជាប់ នឹងកន្លែងកប់ខ្មោច ដែលវាត្រូវបាន គេបោះបង់ចោល ជាងកន្លះឆ្នាំមកហើយ។ គាត់បានឲ្យដឹងទៀតថា នៅពេលមួយ ដែលគាត់ បានដើរកាត់ទីនោះ គាត់បានឃើញ ភ្លើងមួយ អមដោយ ស្រមោលចម្លែក ហោះចូល ក្នុងអគារនោះ ហើយថែមទាំង មានសំលេងរងុំ ចេញមកផងដែរ។

អ្នកភូមិពីរបីនាក់ទៀត បានឲ្យដឹង ស្រដៀងនោះ ផងដែរថា អគារមួយខ្នងនោះ នៅពេលថ្ងៃ ត្រូវបានបិទទ្វារជិត ប៉ុន្តែនៅពេលយប់ គេបានឃើញ ពន្លឺភ្លើងស្រឹមៗ នៅក្នុងនោះ ហើយពួកគេ បានគិតថា វាជាខ្មោចលង ហើយក៏សំរេចចិត្ត រាយការណ៍ ទៅប៉ូលិស តែម្តង។ 

នៅពេលដែលប៉ូលិស ចូលទៅកាន់ទីនោះ ក៏បានប្រទះឃើញ ស្រោមអនាម័យ ទើបសន្និដ្ឋានបានថា វាប្រាកដជា មានពាក់ព័ន្ធ ជាមួយករណី ពេស្យាចារ ជាក់ជាមិនខាន។ បន្ទាប់ពីធ្វើការស្រាវជ្រាវ ប៉ូលិសបានរកឃើញថា ពួកគេបានឃើញ ស្រីៗពីរនាក់ ចូលទៅក្នុងអគារនោះ ជារៀងរាល់យប់ ហើយក៏មាន បុរសដើរពីក្រោយ ផងដែរ។ 

បន្ទាប់ពីធ្វើការ ស្រាវជ្រាវ ជាច្រើនយប់ ក្រោយមកប៉ូលិស ក៏ចាប់ឃាត់ខ្លួន បានជនសង្ស័យ ចំនួន ៥នាក់ ដែលមានមេក្លោងម្នាក់ មានត្រកូល Chen ជាអ្នករៀបចំ ទីកន្លែងនោះឡើង កាលពីខែឧសភា កន្លងទៅនេះ។

ប៉ូលិសបានប្រាប់ទៅ អ្នកសារព័ត៌មានថា អគារនោះគឺពោរពេញ ទៅដោយភាពរញ៉េរញ៉ៃ កខ្វក់ និងក្លិនមិនល្អ ដែលវាមាន ទំហំប្រហែលជា ១៥ម៉ែត្រការ៉េ ចែកចេញជាពីរបន្ទប់ ដោយមានគ្រែមួយៗ នៅតាមបន្ទប់ ផងដែរ។ បច្ចុប្បន្ននេះ លោក Chen ត្រូវបានប៉ូលីសចាប់ឃុំខ្លួន ខណៈដែលជនសង្ស័យ បួននាក់ផ្សេងទៀត ត្រូវបានដាក់ឲ្យនៅក្រោម ការឃ្លាំមើល របស់រដ្ឋបាល៕

ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម