បុរសម្នាក់ សង្ស័យ គេចាប់ជំរិត ពីភ្នំពេញ ទៅខេត្តព្រះសីហនុ តែមិនទាន់ដឹង មូលហេតុរង់ចាំ ជនរងគ្រោះ ដឹងខ្លួនសិន

 
 

ព្រះសីហនុ: យុវជនម្នាក់ ត្រូវបានគេសង្ស័យថា មានជនមិនស្គាល់ អត្តសញ្ញាណ ចាប់ជំរិត ពីភ្នំពេញ ទៅកាន់ខេត្ត ព្រះសីហនុ អស់យ:ពេល ២ថ្ងៃមកហើយ ប៉ុន្តែយ៉ាងណានោះ គឺត្រូវរង់ចាំ ជនរងគ្រោះដឹងខ្លួន ជាមុនសិន ខណ:កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ នៅឡើយ។

ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៏ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយមានព័ត៌មាន ខាងលើនេះរួចមក លោកបានបញ្ជា អោយស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងនគរបាលជំនាញ ដោយសហការជាមួយ កម្លាំងអាវុធហត្ថ ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតមន្រ្តី របស់លោក បានរកឃើញជនរងគ្រោះ កំពុងស្ថិតនៅ ចំណុចពយកំពីង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ ។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា ដោយមើលឃើញ ស្ថានភាពជនរងគ្រោះ មានអាការ: មិនទាន់ដឹងខ្លួន ស្រួលបួលនោះ កម្លាំងរបស់លោក បានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការ សង្គ្រោះជាមុនសិន ហើយនឹងធ្វើ ការសួរនាំបន្តទៀត នៅពេល ដឹងខ្លួន។ ជនរងគ្រោះមានឈ្មោះ យស់ គង់ភារ៉ា អាយុ២៧ឆ្នាំរស់នៅ ផ្ទះលេខ២០០អា ផ្លូវ ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម