នាំ​ឆ្កែ​ ចេញ​ប្លន់ ​បាន​សម្រេច ទីបំផុត​ ជាប់​ខ្នោះ ​ដោយសារ​ឆ្កែ

 
 

ខេត្តកំពង់ស្ពឺ ៖ តាមរយៈការចំណាំ សត្វឆ្កែ ដែលដើរតាម ជនសង្ស័យ សមត្ថកិច្ច ឈានដល់ការ ឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីជននេះ ធ្វើសកម្មភាព កំហែងយកម៉ូតូ ម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរី០១១ ពាក់ស្លាកលេ ភ្នំពេញ1AY8504 ពីក្មេងស្រីម្នាក់ បានសំរេច ហើយយកទៅបញ្ចាំ យកលុយ ដើរស៊ីចាយអស់។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលា ម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៤ មិថុនា ២០១៥ នៅចំណុច ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ។ ជនសង្ស័យមាន ឈ្មោះ ម៉ៅ តុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ។

ជនរងគ្រោះមាន ឈ្មោះ អឿន ចិត្រា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិ ជាមួយជនសង្ស័យ ខាងលើ។ តាមការបំភ្លឺ ពីជនរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ មិថុនា ២០១៥ វេលាម៉ោង៥ល្ងាច រូបនាង បានជិះម៉ូតូ ទៅរកទិញអីវ៉ាន់ ស្រាប់តែជិះ ដល់ប្រឡាយ ខាងត្បូងភូមិ ក៏លេចមុខ ជនសង្ស័យ មកស្ទាក់ផ្លូវ ហើយគំរាមរូបនាង យកម៉ូតូ រួចជិះចេញទៅបាត់។

ក្រោយកើតហេតុ នាងត្រូវបានឪពុកម្តាយ នាំមកដាក់ ពាក្យបន្តឹង ដើម្បី ឱ្យសមត្ថកិច្ច ជួយអន្តរាគមន៏។ ក្មេងស្រីរងគ្រោះ បានឱ្យដឹងទៀតថា ពេលដែលជនសង្ស័យ មកគំរាមនាង គឺមានសត្វឆ្កែ មួយក្បាល រត់តាមជននេះ ជាប់រហូត ធ្វើឱ្យនាងស្គាល់ និងចំណាំបានច្បាស់ ក៏រៀបរាប់ ប្រាប់សមត្ថកិច្ច តាមដំណើររឿង តាំងពីដើម រហូតដល់ចប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម