ជឿ​អត់! មួយ​​គ្រួសារ ​រួច​​ផុត​ពី ​សេចក្តី​ស្លាប់​ ដោយ​សារ​ មេ​ភ្លៀង

 
 

ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានខ្ចីរថយន្ត ពីមិត្តភក្តិរបស់ខ្លួន បើកបរល្បឿនយ៉ាងលឿន ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ ចំណុចផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុក ផ្ទះអាជីវករ លក់ចាប់ហួយ មួយកន្លែង បណ្តាលឱ្យ ធ្លាយទ្វារ ចូលទៅដេក ក្នុងផ្ទះ ហើយអ្នកបើកបរ បានបើកដំបូលរថយន្ត រត់គេចខ្លួនបាត់ ។ ចំណែកឯម្ចាស់ផ្ទះ រងគ្រោះ សំណាងល្អ បាននាំគ្នា ទៅអង្គុយហូបបាយ ខាងក្រោយផ្ទះ មិនមានគ្រោះថ្នាក់ នោះឡើយ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៥ មិថុនា ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥៧ ត្រង់ចំណុច ផ្លូវកោងក្បែរវត្ត អូរច្រា ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

ប្រភពពីម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ប៉ែត ធូ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិខាងលើ បានរៀបរាប់ ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមគ្រួសារ របស់គាត់ តែងតែមកអង្គុយ ហូបបាយ នៅកន្លែងកើតហេតុ តែដោយល្ងាចនោះ មានសត្វមេភ្លៀង ហើរចូលផ្ទះ រោមអំពូលភ្លើង ច្រើនពេក ព្រោះមានភ្លៀងខ្លាំង កាលពីល្ងាច ទើបពួកគាត់ នាំគ្នាចេញ ទៅនៅខាងក្នុងផ្ទះបាយវិញ កុំអីមិនដឹងជា គ្រោះថ្នាក់ដល់ អាយុជីវិត ទាំងអស់គ្នា ឬយ៉ាងណា នោះទេ ។

គាត់ បន្តទៀតថា ខណៈកំពុងតែ ហូបបាយសុខៗ ស្រាប់តែមាន រថយន្តឡិចស៊ីស មកបុកទ្វារផ្ទះ របស់គាត់ បណ្តាលឱ្យ លាន់ដូចរន្ទះ ស្រាប់តែឃើញ រថយន្តបានដេក ផ្ងារជើង នៅទីនោះតែម្តង ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម